ពីនេះ ពីនោះ
ប្តី​មាន​ស្រី​ថ្មី តើ​គេ​មាន​អ្វី​ប្រែប្រួល?
10, Aug 2015 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
  
បើ​អ្នក​ចង់ដឹងថា ប្តី​អ្នកមាន​ស្រី​ថ្មី ឬ​អត់ អ្នក​អាច​អាន​អត្ថបទ​នេះ ដើម្បី​ស្វែងយល់​ពីអ្វី ដែល​ប្តី​អ្នក​អាច​នឹង​ប្រែប្រួល នៅពេលដែល​គេ​មាន​អ្នកថ្មី នោះ​អ្នកនឹង​អាច​ដឹង។



1.    បើ​ប្តី​អ្នកមាន​អ្នកថ្មី នោះគេ​មិនសូវ​ចង់​រួមភេទ នឹង​អ្នក​ទៀត​ទេ ហើយ​ការ​រួមភេទ​គេ គឺ​ថយចុះ​ជាង​មុន។
2.    គេ​នឹង​ចាប់ផ្តើម ប្រយ័ត្ន​ពី​អាហារ​របស់គេ ហើយ​គេ​ថែមទាំង​ចង់​ស្រក​ទម្ងន់​ទៀតផង។
3.    គេ​នឹង​ចាប់ផ្តើម ចង់​ស្អាត​ជាង​មុន ដោយ​តែងតែ​ទិញ​ខោអាវថ្មីៗ ហើយ​តុបតែង​ខ្លួន​ឱ្យ​កាន់តែ​សង្ហារ ជាង​មុន​ទៅទៀត។
4.    នៅពេលដែល​ទូរស័ព្ទ​រោទិ៍ គេ​នឹង​ភ័យ ហើយ​លើក​ដោយនិយាយ​សម្លេងតិចៗ មិន​ហ៊ាន​និយាយ​ខ្លាំង​ទេ ព្រោះ​ខ្លាច​អ្នក​លឺ។
5.    គេ​នឹង​តែងតែ​រក​លេស​ថែម​ម៉ោង ជាពិសេស នៅ​ចុង​សប្តាហ៍ គេ​មិនសូវ​នៅផ្ទះ​ទេ។
6.    គេ​នឹង​ចាប់ផ្តើម​រក​លេស ដោយ​គេង​នៅ​ខាងក្រៅ មិន​ចូល​ផ្ទះ​ទេ។
7.    នៅពេលដែល​គេ​ត្រូវ​ទៅ​ខេត្ត ដើម្បី​ធ្វើការ គេ​នឹងមិន​ប្រាប់​អ្នក ពី​កន្លែង​ដែល​គេ​ស្នាក់នៅ ហើយ​ថែមទាំង​មិន​ប្រាប់​អ្នក ថា​ថ្ងៃ​ណា​គេ​មកវិញ​ទេ ព្រោះ​គេ​ខ្លាច​អ្នក តាម​ទៅរក​គេ​ដល់​កន្លែង។
8.    នៅពេលដែល​អ្នក​សួរ​គេ​ទៅណា ហើយ​ពេលណា​មកវិញ គេ​នឹងមិន​សប្បាយចិត្ត​ជាខ្លាំង។
9.    នៅពេល​មកដល់​ផ្ទះ​វិញ គេ​នឹង​ប្រញាប់​ទៅ​ងូតទឹក ហើយ​ដុសធ្មេញ។
10.    គេ​នឹង​ចាប់ផ្តើម​មិន​ចូលចិត្ត នៅពេលដែល​អ្នក ចាប់អារម្មណ៍​នឹង​មិត្តភក្តិ​របស់គេ ព្រោះ​គេ​ខ្លាច​អ្នកដឹង ពី​មាត់​របស់​មិត្ត​គេ៕


ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com