តំឡើង, តម្លើង, ដំឡើង, ដ​ម្លើ​ង, តើ​ពាក្យ​មួយណា​ត្រូវ?
ពីនេះ ពីនោះ / មិនយល់...!
តំឡើង, តម្លើង, ដំឡើង, ដ​ម្លើ​ង, តើ​ពាក្យ​មួយណា​ត្រូវ?
13, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិនបាន​ដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​នៅឡើយ​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ដំឡើង»។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឡើង, ធ្វើ​ឲ្យ​ខ្ពស់ជាង​មុន, ធ្វើ​ឲ្យ​មាន​កម្លាំង។



ឧទាហរណ៍៖ ដំឡើងពន្ធដារ, ដំឡើងថ្លៃ​អីវ៉ាន់។ ល៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com