ពីនេះ ពីនោះ
ការបង្កើត​ផលិតផល ឬ​សេវាកម្ម​ត្រូវ​ពឹង​ផ្អែកលើ 5W និង H?
13, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ផលិតផល និង​សេវាកម្ម គឺជា​ទំនិញ​ដែល​ត្រូវ​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ ការចង់បាន នឹង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស។ បើ​និយាយ​ដល់ 5W និង H យើង​ធ្លាប់តែ​លឺ​ក្នុង​វិស័យ​សារពត៌មាន​តែប៉ុណ្ណោះ ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសរសេរ​ដំណឹង ឬ​ពត៌មាន។ ហេតុអ្វី​បានជា​គេ​ថា​ការបង្កើត​ផលិតផល ឬ​សេវាកម្ម​ត្រូវ​ពឹង​ផ្អែកលើ 5W និង H?

 
 
១. តើ​ផលិតផល ឬ​សេវាកម្ម​អ្វី? ( What )៖ យើង​ត្រូវ​ផលិត ផលិតផល ឬ​សេវាកម្ម​អ្វី? សម្រាប់​អាជីវកម្ម​របស់​យើង ឲ្យ​វា​សាក​សម​ទៅនឹង តំបន់ ប្រទេស​ដែល​យើង​បម្រុង​នឹង​បើក​អាជីវកម្ម។ 
២. តើ​កន្លែង​ណា? ( Where ) ៖ តើ​យើង​ត្រូវ​រក​វត្ថុធាតុដើម​មកពីណា? កន្លែង​ណា? បើ​យើង​ផលិត​រួច តើ​យើង​យកទៅលក់​នៅ​កន្លែង​ណា? 
 
៣. ពេលណា? ( When ) ៖ តើ​យើង​ត្រូវ​ផលិត​នៅពេលណា? តើ​ពេលណា ខែ​ណា ឆ្នាំ​ណា ដែល​សម្បូរ​វត្ថុធាតុដើម? តើ​ខែ​ណា​ក្សត់​វត្ថុធាតុដើម? ហើយ តើ​ខែ​ណា ឆ្នាំ​ណា មាន​តម្រូវការ​តិច ឬ​ច្រើន? 
 
៤. ហេតុអ្វី? ( Why ) ៖ វា​ជា​គោលបំណង​ក្នុងការ​បង្កើត​ផលិតផល​របស់​យើង ហេតុអ្វី​បានជា​យើង​ផលិត ផលិតផល ឬ​សេវា​កម្មនេះ? តើ​វា​មាន​សារៈសំខាន់​ចំពោះ​អតិថិជន ចំពោះ​សង្គម និង​មនុស្ស​ទូទៅ​ដែរឬទេ? តើ​មូល​ហេតុអ្វី​បានជា​អតិថិជន​ត្រូវ​ប្រើ​ផលិតផល ឬ​សេវាកម្ម​របស់​យើង? 
 
៥. នរណា? ( Who ) ៖ តើន​រណា​ជា​អតិថិជន​របស់​យើង? តើ​យើង​រក​មនុស្ស​មកពីណា​ក្នុង​ការផលិត សេវាកម្ម និង​ផលិតផល​ឲ្យ​អ្នក? តើ​មនុស្ស​ទាំងអស់នោះ​អាចបង្កើត​ផលិតផល ឬ​សេវា​របស់​អ្នក​បានល្អ​យ៉ាងណា?
 
៦. យ៉ាងម៉េច? ( How ) ៖ តើ​យើង​ត្រូវបង្កើត​ផលិតផល ឬ​សេវាកម្ម​យ៉ាងដូចម្តេច? តើ​អ្នក​ត្រូវ​រក្សាទុក​ផលិត​យ៉ាងណា? តើ​អ្នកនឹង​ដឹកជញ្ជូន​ទំនិញ​របស់​អ្នក​ទៅលើ​ទីផ្សារ​ដោយ​របៀប​ណា? តើ​យើង​ត្រូវ​លក់​ផលិតផល​របស់​យើង​ដោយ​របៀប​ណា? 
 

© រក្សាសិទ្ធិដោយ thmeythmey.com