ពីនេះ ពីនោះ
ពន្យល់​ពាក្យ៖ តើ​ពាក្យ «តម្រាប់, ដ​ម្រា​ប់, ដំរាប់, តំរាប់» មួយណា​ត្រូវ?
09, Dec 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មនុស្ស​ជាច្រើន​សរសេរ​ពាក្យ«តម្រាប់, ដ​ម្រា​ប់, ដំរាប់, តំរាប់»ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​ពិតប្រាកដ​ឡើយ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​បានតែ​មួយ​របៀប​គត់ ពាក្យ​នោះ​គឺ«តម្រាប់»។ ពាក្យ«តម្រាប់»ជា​នាម មានន័យថា ដែល​គួរ​ត្រាប់​តាម, បែបបទ​សម្រាប់​ធ្វើតាម, តួយ៉ាង។ ល។ ឧទាហរណ៍៖ យកតម្រាប់, កាន់​តាម​តម្រាប់, កុំ​យកតម្រាប់​មនុស្ស​ខ្ជិល៕

 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com