យើងសង្កេតឃើញសព្វថ្ងៃនេះ អាជីវកម្មមួយចំនួនបាននឹងកំពុងដំណើរការល្អ រីកចម្រើនលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ទន្ទឹមនឹងនេះយើងក៏សង្កេតឃើញក្រុមហ៊ុនមួយចំនួនក៏ត្រូវបានបិទទា្វរដោយរកមូលហេតុមិនឃើញ ឬមិនដឹងមូលហេតុនៃការបរាជ័យ។ ខាងក្រោមនេះជាហេតុផល ១១ យ៉ាងដែលធ្វើឲ្យអ្នកជំនួញទទួលបរាជ័យ៖
១. មានការភ័យក្លាយ ៖ ពួកគេមានការភ័យក្លាយបរាជ័យ ក្លាយការរិះគន់ និងភ័យក្លាយការបរិសេធ។
២. អត់យកចិត្តទុកដាក់ ៖ មិនពេញចិត្ត មិនយកចិត្តទុកដាក់លើមុខជំនួញដោយសារចំណេញតិចពេក។
៣. អត់មានចក្ខុវិស័យ ៖ មិនមានចក្ខុវិស័យវែងឆ្ងាយ គិតពីផលប្រយោជន៍រយៈពេលខ្លី។
៤. ចង់មានឆាប់ពេក ៖ ហ៊ានធ្វើរឿងខុសច្បាប់ គេចពីការបង់ពន្ធជូនរដ្ឋ កិបកេងគុណភាព ក្លែងបន្លំផលិតផល និងដំឡើងថ្ងៃលើសតំលៃទីផ្សារ។
៥. មិនចង់អភិវឌ្ឍន៍ចំណេះដឹង ៖ ដោយសារគិតថាពួកគេចេះអស់ហើយ មុខរបរនេះងាយស្រួលពេក និងដោយសារមានអំនួតលើខ្លួនឯង ដោយសារខ្លួនរៀនបានខ្ពស់។
៦. អត់ផ្តោតអារម្មណ៍ ៖ មានអារម្មណ៍អត់នឹងន អត់នឹងធឹង អត់នៅស្ងៀមតែងតែផ្លាស់ប្តូរ និងគោលជំហរ និងគោលការណ៍ផ្ទាល់ខ្លួន។
៧.តែងមានការសង្ស័យ ៖ តែងតែដាក់ការសង្ស័យដូចជា សង្ស័យលើខ្លួនឯង សង្ស័យលើក្រុមហ៊ុន ឬបុគ្គលិក សង្ស័យលើផលិតផល លើតិថិជន ព្រោះការសង្ស័យជាឃាតករដ៏សម្ងាត់ និងសាហាវឃោឃៅបំផុត ដែលអាចសម្លាប់ដោយមិនដឹងខ្លួន។
៨. មិនមានផែនការច្បាស់លាស់ ៖ មិនបានបង្កើត ឬធ្វើគម្រោងផែនការច្បាស់លាស់មុននឹងចាប់ផ្តើមធ្វើជំនួញ។
៩. មិនមានរចនាសម្ព័ន្ធការងារ ៖ គ្មានរចនាសម្ព័ន្ធការរងារច្បាស់លាស់ ព្រោះការធ្វើរចនាសម្ព័ន្ធការងារវាអាចឲ្យបុគ្គលិកដឹងអំពី មុខតំណែងការងារច្បាស់លាស់ ពីទំនួលខុសត្រូវ វិន័យ ពេលវេលា និងដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ។
១០. គ្មានភាពជាអ្នកដឹកនាំ ៖ ប្រធានក្រុមហ៊ុនគ្មានការដឹកនាំ ព្រោះការដឹកនាំជាក្បាលម៉ាស៊ីន ដឹកនាំមុខជំនួញឆ្ពោះទៅកាន់គោលដៅ ឬភាពជោគជ័យ។
១១. មិនចេះប្រើប្រាស់ប្រាក់កាស ៖ គ្មានរបាយការណ៍ចំណាយចំណូល និងរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។ យកលុយទៅទិញតែបំណុល ដូចជា ម៉ូតូ ឡាន របស់របរទំនើបៗ មិនដែលយលលុយទៅប្រើ ដើម្បីពង្រីកអាជីវកម្មនោះទេ។