ពីនេះ ពីនោះ
កំពីងដូង​អុជ​លើ​កន្ទុយ​មាន​ពណ៌​បង្កង់ ស ខ្មៅ ៩
16, Aug 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ កំពីងដូង​អុជ គឺជា​ប្រភេទ​សំពោច​ដែលមាន​មាឌតូច​ជាងគេ នៅលើ​ដងខ្លួន​របស់​វា​មាន​ចំនុចខ្មៅៗជាច្រើន​លាយ​ចំរុះ​គ្នា​ជាមួយ​ចំនុច​ពណ៌​សម្រាល ហើយ​នៅលើ​កន្ទុយ​មាន​បង្កង់​ពណ៌​ស​ខ្មៅ​ចំនួន។ 

 
ជីវសាស្ត្រ៖ ប្រភេទ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅតាម​ព្រៃ​តំបន់ភ្នំ និង​ខ្ពង់រាប​ដែលមាន​រយៈកម្ពស់​យ៉ាងហោចណាស់ ២០០០ម។ វា​ភាគច្រើន​ចូលចិត្ត​រស់​នៅលើ​ដើមឈើ និង​រស់​នៅតាម​ប្រហោង​ឈើ ហើយ​ស៊ី​សត្វ​ស្លាបតូចៗជា​អាហារ។ បើតាម​សំដី​របស់លោក Hodon ឲ្យ​ដឹងថា​រយៈពេល​បន្ត​ពូជ​របស់​វា​គឺ​នៅ​ខែកុម្ភៈ​រហូតដល់​ខែសីហា និង​កើតកូន​ម្តង​បាន​ចំនួន​ពីរ​ក្បាល។ សំពោច​ប្រភេទ​នេះ គេ​មិន​និយម​យកមក​ចិញ្ចឹម ហើយ​វដ្ត​ជីវិត​ក៏​មិនទាន់បាន​គេ​កត់ត្រា​នៅឡើយ​ដែរ។ 
 
រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​គឺជា​ប្រភេទ​មាន​ដោយ​កម្រ ប៉ុន្តែ​មានការ​កត់ត្រា​បានបង្ហាញ​ឲ្យ​ឃើញថា​ប្រភេទ​នេះ​មាន​វត្ត​មាននៅ​ឧទ្យាន​ជាតិ​គីរីរម្យ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រហែល​ជាមាន​វត្ត​មាននៅ​ទីកន្លែងផ្សេងៗទៀត​នៅតាម​ព្រៃស្រោង​តំបន់ភ្នំ។ 
 
ស្ថានភាព​អភិរក្ស៖ ប្រភេទ​នេះ​ស្ថិតនៅ​ឧបសម្ព័ន្ធ​ទី I នៃ​អនុសញ្ញា CITES ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​ក្រុម។ កំពីងដូង​អុជ កំពុង​រងគ្រោះ​ដោយសារ បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ការ​ទាក់​ចាប់ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com