ជាតិ
លោក សម រង្ស៊ី ប្រកាសប្រើនយោបាយត្រជាក់ដើម្បីដោះស្រាយបញ្ហាទាំងអស់
× លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់ប្រទេសកម្ពុជានាវេលាម៉ោងជិត១រសៀលថ្ងៃអាទិត្យនេះ។ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ លោកបានផ្តល់បទសម្ភាសខ្លីមួយដល់អ្នកសារព័ត៌មាន ដោយលោកបានអះអាងថា លោកនឹងប្រើនយោបាយត្រជាក់ដើម្បីដោះស្រាយបញ្ហាទាំងអស់។
មានសំឡេង៖
បញ្ហាដែលប្រឈមសម្រាប់លោក សម រង្ស៊ី ដែលត្រូវដោះស្រាយរួមមាន ករណីសកម្មជន១១នាក់ (ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា) ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជុំវិញករណីហិង្សានៅក្បែរស្ពាននាគ ករណីលោក ហុង សុខហួរ និងករណីផ្សេងៗទៀត។
ទាក់ទងនឹងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ប្រធានបក្សប្រឆាំងមិនទាន់កំណត់ពេលឡើយ ប៉ុន្តែលោកអះអាងថា នឹងកើតឡើងនាពេលឆាប់ៗខាងមុខ។
ការវិលមកវិញរបស់លោក សម រង្ស៊ី មានការស្វាគមន៍ពីក្រុមអ្នកគាំទ្របក្សប្រមាណជា១ពាន់នាក់។ លោកបានដើរស្វាគមន៍អ្នកគាំទ្រចម្ងាយប្រហែលជាពី២០០ម៉ែត្រពីបរិវេណព្រលានយន្តហោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com