ពីនេះ ពីនោះ
តើពាក្យ «ប្រច័ន្ទ, ប្រចន្ទ, ប្រចណ្ឌ, ប្រចាន់, ប្រច័ណ្ឌ, មួយណាខុស?
× មនុស្សភាគច្រើន ច្រើនតែសរសេរពាក្យទាំងនេះដោយមិនដឹងថា ពាក្យមួយណាខុស ឬពាក្យណាមួយត្រឹមត្រូវឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ប្រចណ្ឌ» ឬ «ប្រច័ណ្ឌ» ក៏ត្រូវដូចគ្នា។ ពាក្យនេះមានន័យថា ក្តៅក្រហាយ, អន្ទះអន្ទែង, ច្រណែន។ ឧទាហរណ៍៖ ស្រីប្រចណ្ឌប្តី, ប្រុសប្រច័ណ្ឌប្រពន្ធ, ប្រចណ្ឌនឹងគ្នា, ឈ្លោះព្រោះប្រច័ណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com