ពីនេះ ពីនោះ
រូបមន្ត​នៃ​ភាពជោគជ័យ​របស់​អ្នកជំនួញ
17, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

១. ជួប​មនុស្ស​ឲ្យ​បាន​ច្រើន ៖ ធ្វើជា​អ្នកជំនួញ​កុំ​អង្គុយ​នៅតែ​ក្នុង​ការិយាល័យ ត្រូវ​ដើរចេញ​ក្រៅ​ជួប​មនុស្សម្នា​ឲ្យ​បាន​ច្រើន។ ណែនាំ​ខ្លួន​ទៅកាន់​ពួកគេ ហើយក៏​ត្រូវ​សួរនាំ​ពួកគេ​វិញ​ធ្វើយ៉ាងណា​ឲ្យ​អ្នក និង​អតិថិជន​បាន​ស្គាល់គ្នា។ ក្រោយពី​ស្គាល់​អតិថិជន​ហើយ​ពង្រីក​ការ​ស្គាល់ របស់​អ្នក​ទៅដល់​សាច់ញាតិ​មិត្តភក្តិ និង​បណ្តាញ​របស់​ពួកគេ​ទៀត។ ហើយ​ធ្វើ​ដូចនេះ​រហូតដល់ ភូមិ ឃុំ ស្រុក ខេត្ត តំបន់ និង​ប្រទេស។

 
 
២. ជជែក​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន ៖ អ្នក​ត្រូវ​និយាយ​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន ហើយ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​និយាយ​មករក​យើង​វិញ ព្រោះ​ការជជែក អាច​នាំមក​នូវ​ចំណេះដឹង ការ​ស្គាល់ចិត្ត​គ្នា និង​អត្តចរិត​របស់​អតិថិជន។ កាលណា​អ្នក​ស្គាល់​អតិថិជន​បាន​ច្រើន អ្នក​អាច​ពង្រីក​អាណាចក្រ​ជំនួញ ឬ​អាណាចក្រ​អាជីវកម្ម​របស់​អ្នក។ កាលណា​មនុស្ស​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក ទីផ្សារ និង​ភាពជោគជ័យ​ក៏​ស្ថិតនៅក្នុង​ក្រញាំដៃ ហើយ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​ស្ថិតនៅក្នុង​ច​ង្គោ​ម​របស់​អ្នក។  
 
៣. ចែករំលែក​ទៅកាន់​មនុស្ស​ឲ្យ​បាន​ច្រើន ៖ ត្រូវ​ចែករំលែក​ពត៌មាន​ផ្ទាល់ខ្លួន​ឲ្យ​បាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​អតិថិជន​ស្គាល់​អ្នក​កាន់តែច្បាស់ ហើយ​វា​អាចធ្វើ​ឲ្យ​អតិថិជន​មានការ​ទុកចិត្ត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ត្រូវ​ចែករំលែក​ពត៌មាន​ពី​ក្រុម​របស់​អ្នក ដើម្បី​ឲ្យ​អតិថិជន​ទទួលស្គាល់ អំពី​អំណាច​ទីផ្សារ សក្តានុពល ឥទ្ធិពល​នៃ​ក្រុមហ៊ុន​របស់​អ្នក។ ហើយក៏​ត្រូវ​ចែករំលែក​ពី​ពត៌មាន​ក្រុមហ៊ុន ផលិតផល ដល់ដៃ​គូរ​អាជីវកម្ម ក្រុមការងារ និង​អតិថិជន​ជា​ឲ្យ​បាន​ច្រើន​ជាប្រចាំ​ផងដែរ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com