ពីនេះ ពីនោះ
មិត្តភាព​ឧ​ត្ត​ម​សង្គម​ត្រូវការ!
18, Aug 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
                     
                    មិត្តភាពឧត្តមសង្គមត្រូវការ!
                            (បទពាក្យប្រាំពីរ)


១. បើក​កំ​ព្យូ​ទ័​រ​មើល​រូបភាព អារម្មណ៍​ជ្រួល​ជ្រាប​ពេញ​ឱ​រ៉ា
​នឹក​ដល់​មិត្ត​ចាស់​ធ្លាប់​ចរចា មិត្ត​ថ្មី​ប្រឹក្សា​ផ្ដល់យោបល់។


 
២. ធ្លាប់​លេង​សម្ដែង​ថ្លែង​គំនិត រៀបរាប់​ផ្លូវចិត្ត​ស្រាយ​កង្វល់
​ប្រាប់​រឿង​ផ្ទាល់ខ្លួន​ជួយ​ដោះ​ទាល់ ជួយ​ស្រាយ​ចម្ងល់​គ្រូ​ដាក់ឱ្យ។
 
៣. យើង​មាន​អាហារ​ញាំ​ជុំគ្នា យើង​ជួយ​ទុក្ខ​គ្នា​ពេល​ទន់ខ្សោយ
​យើង​ដឹង​ធុរៈ​មិន​បណ្ដោយ យើង​ជួយ​ស្វែង​ឱ្យមាន​ដំណោះ។
 
៤. យើង​សាង​សាមគ្គី​ដោយ​ចិត្ត​ស្ម័គ្រ ប្រៀប​ដូច​ច្រវា​ក់ដោយ​ស្រួល​ស្រុះ
​ជួយ​គិត​ជួយ​ធ្វើ​មិនឱ្យ​ទាស់ មិត្តភាព​យើង​ស្មោះ​ចំពោះ​គ្នា។
 
៥. នេះ​ពិត​ជីវិត​ជា​និស្សិត  បញ្ជ្រាប់​ខ្លួន​ពិត​ទស្សនវិជ្ជា​
យក​មូលដ្ឋាន​ទន់​ជា​មាគ៌ា ដឹកនាំ​នាវា​ខ្សែជីវិត។
 
៦. យើង​យក​ការគិត​ពិចារណា ពុទ្ធិ​បញ្ញា​វិថី​ពិត
យក​ភាពស្មោះត្រង់​ចង​គំនិត         មិត្តភាព​យើង​ស្ថិត​ល្អ​ប្រពៃ។
 
៧. ខុង​ជឺ​ថ្លែងថា​ការរាប់​មិត្ត            យក​សីលធម៌​ពិតជា​តម្លៃ
គុណធម៌​ជា​ភព​ប្រសើរ​ក្រៃ    ​             ស្មោះត្រង់​ជូន​ជ័យ​មិត្ត​ភាពល្អ។
 
៨. ពុទ្ធិ​បញ្ញា​ជា​ប្រធាន វិចារណញ្ញាណ​ជា​ចលក​
ជំរុញ​ឆន្ទៈ​ឱ្យ​សាង​ល្អ                        សាង​មិត្ត​ថ្លៃថ្នូរ​ល្អ​ត្រចង់។
 
៩. សូ​ក្រា​ត​ឆ្លាត​វៃ​ស្ដី​ប្រាប់​ជាក់    ​  កសាង​ឆន្ទៈ​ដោយ​ផ្ចិតផ្ចង់
​ប្រកាន់​សច្ច​គុណធម៌​ត្រង់           ​    ជីវិត​ឧ​ត្ត​ម​មិត្តភាព​ថ្លៃ។
 
១០. ប្លា​តុង​ស្យ​ង់​គិត​គំនិត​សូ​ក្រា​ត គ្រូ​ល្អ​សរ​ស្អាត​សច្ច​គ្មាន​ពីរ
​មនុស្ស​ពិត​ឧ​ត្ត​ម​លើ​ធរណី ដឹកនាំ​ជីវី​ដោយ​សេចក្ដី​ពិត។
 
១១. អា​រី​ស្តូ​ត​លោក​គិតពី​តម្លៃ ថា​មិត្ត​ប្រពៃ​កើត​ពី​ចិត្ត
​កុសល​ខ្ពង់ខ្ពស់​ល្អ​ប្រសិទ្ធ                 នាំ​មិត្តភាព​ស្ថិតក្នុង​ផ្លូវ​ល្អ។
 
១២. ព្រះពុទ្ធ​យល់​ជ្រៅ​នូវ​ជីវី ស្គាល់​ច្បាប់​លោកីយ​ក្រៃ​បវរ​
ថែម​ច្បាប់ធម្មជាតិ​លាត​ជា​ធម៌       ​​        សាង​ស្ពាន​ផ្លូវ​ល្អជា​ប្រធាន។ 
 
១៣. ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​សីលធម៌  ចិត្តស្ងប់​មិន​ញ័រ​ប៉ង​បំពាន​
យក​សីល​សមាធិ​ជា​មេរៀន     ​​​        កសាង​មិត្ត​មាន​ដោយ​បញ្ញា។
 
១៤. បែបនេះ​ទើប​ក្លាយជា​សរសៃ   ក្លាយ​ពេជ្រចរណៃ​ដ៏​ភ្លឺ​ថ្លា
​ក្លាយជា​បេះដូង​ជាតិ​ខេមរា ក្លាយជា​កាយា​នៃ​ជាតិខ្មែរ។
 
១៥.ព្រោះ​ជាតិ​មួយ​នេះ​មិនត្រូវ​ការ ទំពាំង​ខេមរា​ដែល​ជាប់​ក្អែល
រលួយ​ពុកផុយ​ស្រាល​ទទេ នាំ​សង្គម​ខ្មែរ​ធ្លាក់​អ​វ​សាន្ត។
 
១៦. ខ្មែរ​ត្រូវការ​ទំពាំង​រឹងមាំ               គុណធម៌​ឧត្ដម​ជា​ត្រីមុខ
សីលធម៌​បញ្ញា​ជាឃ្លាំង​ទុក សច្ច​នាំ​សុខ​ជូន​ជន​ប្រុស​ស្រី។
 
១៧. ជា​ទំពាំង​ស្រឡាញ់​សន្តិភាព  ស្រឡាញ់​ជនជាតិ​លើទឹក​ដី
គឺ​ផ្ដើម​ពី​មិត្ត​ភាពល្អ​ប្រពៃ សង្គម​ជួប​ជ័យ​គ្រប់​វេលា។ 
 
ដោយ៖ និស្សិត​ទស្សនវិជ្ជា ស៊ុំ សុជាតិ
 

© រក្សាសិទ្ធិដោយ thmeythmey.com