ពីនេះ ពីនោះ
តើ​ពាក្យ «សំបុក, សម្បុក» មួយណា​ត្រូវ?
18, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ អ្នកខ្លះ​អះអាងថា​សរសេរ​ជា «សំបុក» គឺ​ត្រូវ។ រីឯ​អ្នក​ខ្លះទៀត បាន​អះអាងថា​សរសេរ​ជា «សម្បុក» ទើបត្រូវ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ គឺ​ត្រឹមត្រូវ​ទាំងពីរ។ អាច​សរសេរ​ជា «សំបុក» ឬ «សម្បុក» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​នាម មានន័យថា លំនៅ​របស់​សត្វ​តិរច្ឆាន​ពួក​ខ្លះ (ដែល​ក​ធ្វើឡើង) សម្រាប់​ដាក់​ស៊ុត, ដាក់​កូន​ឬ​សម្រាប់​ជ្រក​អាស្រ័យ។ ឧទាហរណ៍៖ សម្បុកចាប, សំបុកមាន់, សម្បុកកាត់ គឺ​សម្បុក​ដង្កូវនាង​ដែល​វា​ចោះ​កាត់ចេញ​មកជា​មេអំបៅ​ហើយ, សម្បុកពោះ គឺ​ទំហំ​ឬ​សម្រុង​ថ្នក់​ពោះ។ ល៕


 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com