ពីនេះ ពីនោះ
ការបោក​ខោអាវ ក៏មាន​វិធីសាស្ត្រ​ដែរ
19, Aug 2015 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
 
យើងខ្ញុំ​ជឿជាក់ថា អ្នក​តែងតែ​បោក​ខោអាវ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ វិធី​នៃ​ការបោក​របស់​អ្នក ត្រឹមត្រូវ​ឬ​នៅ? បើ​អ្នកបោក​មិន​ត្រឹមត្រូវ វា​មិន​ត្រឹមតែ​បំផ្លាញ​ខោអាវ​អ្នក ថែមទាំង​អាច​បំផ្លាញ សុខភាព​អ្នក​ទៀតផង។ តើ​មាន​វិធី​អ្វីខ្លះ ដែល​ត្រឹមត្រូវ​នោះ?


 
1.    នៅពេលដែល​អ្នកបោក អ្នក​ត្រូវតែ​បែងចែក​ទៅតាម​ពណ៌ និង​ប្រភេទ​សាច់​ក្រណាត់​របស់​អាវ ហើយ​ម្យ៉ាងទៀត អ្នក​មិន​ត្រូវយក​ស្រោមជើង ទៅ​បោក​ជាមួយ​ខោអាវ​ក្នុង​របស់​អ្នក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក ឆ្លង​ជំងឺផ្សេងៗបាន។
2.    អ្នក​មិន​ត្រូវយក​ទឹក​ដែល​ក្តៅ ទៅ​បោក​ខោអាវ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខោអាវ​អ្នក​ខូច​បាន ដូចនេះ មុននឹង​អ្នកបោក អ្នក​ត្រូវតែ​មើល​ស្លាក​លើ​ខោអាវ​ជាមុនសិន។
3.    អ្នក​ត្រូវតែ​ដាក់​សាប៊ូ​ក្នុង​ទឹក​សិន ទើប​ដាក់​ខោអាវ​ចូលទៅ​បោក ព្រោះ​បើ​អ្នក​ដាក់​ខោអាវ​មុន នោះ​សាប៊ូ​អាច​ជាប់​លើ​ខោអាវ​អ្នក​បាន ធ្វើ​ឲ្យ​ពិបាក​បោក បើ​អ្នក​ប្រើ​ម៉ាស៊ីន​បោក​វិញ អ្នក​ត្រូវតែ​រំលាយ​សាប៊ូ​សិន ទើប​ចាក់​វា​ចូល​ម៉ាស៊ីន​បោក។
4.    អ្នក​មិន​ត្រូវដាក់​ខោអាវ​ច្រើនពេក​ចូលទៅ​បោក​ទេ ព្រោះ​វា​មិនអាច​បោក​ខោអាវ​អ្នក​ស្អាត​ឡើយ ម្យ៉ាងទៀត វា​អាចធ្វើ​ឲ្យ​ម៉ាស៊ីន​អ្នក ឆាប់​ខូច​ទៀតផង ហើយ​បើ​ខោអាវ​បោក​មិន​ស្អាត អ្នកនឹង​អាច​កើត​ជំងឺផ្សេងៗបាន ក្រោយ​ពេលដែល​អ្នក​ពាក់។
5.    នៅពេលដែល​ខោអាវ​អ្នក​ប្រឡាក់​ភ្លាម អ្នក​ត្រូវតែ​បោក​ភ្លាម ដោយ​អ្នក​ត្រូវយក​សាប៊ូ ទៅ​ដា​ក់នៅ​កន្លែង​ប្រឡាក់ បន្ទាប់មក យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក នោះ​វា​នឹង​ងាយស្រួល​បោក ប៉ុន្តែ បើ​អ្នក​នៅក្រៅ មិនអាច​យក​វា​មក​ត្រាំ​ភ្លាម អ្នក​អាច​យក​ក្រដាស ឬ​ក្រណាត់​ជូត​ស្នាម​ប្រឡាក់ បន្ទាប់មក យក​ក្រណាត់​នោះ​ទៅ​ជ្រលក់​ទឹក ហើយ​យកមក​ជូត​វា​ចេញ នោះ​អ្នកនឹង​ងាយស្រួល​បោក​បន្តិច។
6.    អ្នក​មិនត្រូវ​ប្រើ​សាប៊ូ​ច្រើន ដើម្បី​បោក​ខោអាវ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​បោក​ខោអាវ​មិន​ស្អាត ថែមទាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកខ្សោយ​ទៀតផង។
7.    ក្រោយ​ពេលដែល​អ្នក ប្រើ​ម៉ាស៊ីនបោកខោអាវ​រួច អ្នក​ត្រូវតែ​លាង​ម៉ាស៊ីន​ចេញ ព្រោះ​វា​អាច​ផ្ទុកមេរោគ​ជាច្រើន​នៅក្នុង​នោះ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com