ពីនេះ ពីនោះ
តើពាក្យ «ក្លែង, ខ្លែង» ប្រើខុសគ្នាដូចម្តេច?
× មនុស្សមួយចំនួននៅតែមិនដឹងថាពាក្យណាមួយប្រើក្នុងន័យមួយណានៅឡើយទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃការប្រើពាក្យទាំងពីរនេះខុសគ្នាយ៉ាងដូច្នេះថា៖
១/ ពាក្យ «ក្លែង» ជាកិរិយាសព្ទមានន័យថា ធ្វើឲ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មី ដើម្បីកុំឲ្យគេស្គាល់ ឬពោលឲ្យខុសចាកសំដីដើម ទៅពាលសំដីថ្មី ដើម្បីកុំឲ្យគេដឹង។ ឧទាហរណ៍៖ ក្លែងរូប, ក្លែងសំដី, ក្លែងសំឡេង។ ល។
២/ ពាក្យ «ខ្លែង» ជានាមមានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរក្រហមមៅ ត្រង់មានសម្បុរ ស ចំពុះខុប ក្រញាំជើងចំណាប់មាំ អាចចាប់សត្វតូចៗស៊ីបាន។ ម្យ៉ាងវិញទៀត មានន័យថា រូបតំណាងសត្វខ្លែង ធ្វើដោយក្រដាសសម្រាប់បង្ហើរ។ ឧទាហរណ៍៖ ខ្លែងបង្ហើរ, បង្ហើរខ្លែង។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com