សុវត្តិភាព ចរាចរណ៍
លក្ខខណ្ឌសម្រាប់បើកបរយានជំនិះនៅតាមផ្លូវថ្នល់
× យោងតាម មាត្រា៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវមានលក្ខខណ្ឌសម្រាប់បើកបរយានជំនិះនៅតាមផ្លូវថ្នល់ មានដូចខាងក្រោម៖
១- អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។
២- នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖
ក- នៅក្នុងទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម
-៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
-៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យាន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ- នៅក្រៅទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម
-៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
-៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង រថយន្តសណ្តោងរ៉ឺម៉ក ឬ សីមីរ៉ឺម៉ក និងរថយន្តដឹកកុងតែន័រគ្រប់ប្រភេទ។
-៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមាទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់។
-៨០គឺឡួម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
-៩០គីឡូម៉ែត្រ សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយមានគន្លងផ្លូវចាប់ពីបួនឡើងទៅ។
បទប្បញ្ញតិដែលមានចែងក្នុងចំណុចទី១ និងចំណុចទី២ នៃមាត្រានេះ មិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល យោធា កងរាជអាវុធហត្ថ គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានខ្លះទៀតដែលមានការអនុញ្ញាតឲ្យពន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេស នៅពេលបំពេញភារកិច្ចឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com