បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក ភឿង កុម្ភៈ យកប្រាក់​បៀវត្ស​ពី​បង្រៀន និង​បកប្រែ​ភាសា ជួយ​ទ្រទ្រង់​សិល្ប​ល្ខោនស្បែក
22, Aug 2015 , 10:40 pm        
រូបភាព
លោក ភឿង កុម្ភៈ ពាក់អាវយឺតពណ៌ប្រផេះ
លោក ភឿង កុម្ភៈ ពាក់អាវយឺតពណ៌ប្រផេះ
សមាគម​សិល្ប​ល្ខោន​គោកធ្លក បង្កើត​នៅ​ឆ្នាំ២០០៧ ដោយ​លោក ថា​ន់ ដេ​ត ជា​ជនជាតិខ្មែរ​រស់នៅ​ប្រទេស​បារាំង។ តែដោយសារ​លោក ថា​ន់ ដេ​ត ត្រូវ​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ​សមាគម​សិល្ប​ល្ខោន​គោកធ្លក​នេះ ត្រូវបាន​លោក ភឿង កុម្ភៈ ជួយ​ថែរក្សា​បន្ដ បន្ទាប់ពី​មិត្តភក្ដិ​របស់ខ្លួន​បាន​ពឹងពាក់​ឲ្យ​ជួយ​ថែរក្សា​សមាគម​ល្ខោន​គោកធ្លក​មួយ​នេះ។ដោយសារតែ​ចិត្ត​ស្រា​លាញ់​និង​ចង់​ជួយ​ការពារ​សិល្ប​វប្បធម៌​នេះ លោក ភឿង កុម្ភៈ សុខចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដែល​ទទួលបាន​ពី​ប្រាក់បៀវត្ស​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសិល្ប៍​បារាំង និង​ជាម​ន្ត្រី​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម និង​រក​ជំនួយ​ពី​មិត្តភក្ដិ ដើម្បី​ជួយ​ទ្រទ្រង់​សមាគម​សិល្ប​ល្ខោន​គោកធ្លក។ ទោះបីយ៉ាងណា​បុរស​វ័យ​ជាង៣០ឆ្នាំ​រូបនេះ សន្យាថា​នឹង​ជួយ​ថែរក្សា​សិល្ប​ល្ខោនស្បែក​មិន​ឲ្យ​បាត់បង់​ឡើយ។



សំឡេង



 
 

© រក្សាសិទ្ធិដោយ thmeythmey.com