ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អង្គវត្តនៅលំដាប់ទីមួយក្នុងចំណោមទីកន្លែងទេសចរណ៍ល្អបំផុត៥០០លើលោក
× កាលពីថ្មីៗនេះក្រុមហ៊ុន Lonely Planet ទើបបង្ហាញពីទីកន្លែងដែលជាគោលដៅទេសចរណ៍ល្អបំផុតនៅលើលោក ចំនួន ៥០០កន្លែង។ ហើយអ្វីដែលគួរឲ្យភ្ងាក់ផ្អើល គឺប្រាសាទអង្គរវត្តដ៏ល្អឯករបស់កម្ពុជាជាប់ចំណាត់ថា្នក់លេខ១ផងដែរ។ នេះជាមោទនភាពបំផុតរបស់ប្រទេសតូចតែសម្បូរនៅភូមិភាគអាស៊ីអាគ្នេយ៍មួយនេះ។
ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ល្អដាច់គេក្នុងចំណោមគោលដៅចំនួន ៥០០កន្លែងនៅលើពិភពលោកទាំងមូល។ នេះបើយោងតាមការផ្សាយរបស់ក្រុមហ៊ុនបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៏ទេសចរណ៍ធំបំផុតលើលោក។នេះបញ្ជាក់ច្បាស់ថា អ្នកទេសចរទូទាំងពិភពលោកពិតជាមិនអាចរំលងប្រាសាទអង្គរវត្តកម្ពុជាយើងបានឡើយ។
ប្រាសាទអង្គរវត្តសាងសង់ឡើងតាមបែបសាសនាហិណ្ឌូមានអាយុកាលច្រើនជាង៧០០ឆ្នាំ។ ហើយអង្គវត្តមិនត្រឹមតែជាសំណង់ប្រាសាទធម្មតាឡើយ តែអង្គរវត្តត្រូវបានគេចាត់ទុកជាសមិទ្ធផលនៃស្ថាបត្យកម្មដ៏ឆ្នើមគ្មានពីរបស់ចក្រភពខ្មែសម័យបុរណ។
សូមបញ្ជាក់ថា ទីតាំងដែលស្ថិតចំណាត់ថ្នាក់បន្តបន្ទាប់ពីប្រាសាទអង្គរវត្តកម្ពុជា មានដូចជា ទី២តំបន់ថ្មប៉ប្រះទឹក The Great Barrier នៅអូស្ត្រាលី ទី៣ប្រាសាទ Machu Picchu ទី៤មហាកំពែងចិន ទី៥ ប្រាសាទ Taj Mahal របស់ឥណ្ឌា ទី៦ Grand Canyon នៅសហរដ្ឋអាមេរិក ទី ៧ សំណង់ Colosseum នៅអ៊ីតាលីជាដើម...៕
© រក្សាសិទ្ធិដោយ thmeythmey.com