ជាតិ
សង្គមជាតិ
មុខវិជ្ជាទីី ១ សិស្ស​ខ្យល់គរ ២ នាក់ នៅព្រៃវែង ​និងព្រះវិហារ
24, Aug 2015 , 9:37 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង​អប់រំ
រូបពីហ្វេសប៊ុកក្រសួង​អប់រំ
ដោយ: ថ្មីៗ
បេក្ខជនពីររូប បានខ្យល់គរ នៅក្នុងអំឡុងពេលសរសេរមុខវិជ្ជាទី ១ នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះ។ សិស្សទាំងពីរនាក់នោះ មួយរូបជាបេក្ខជនប្រឡង​នៅមណ្ឌលបឋម​សិក្សារោងដំរី ខេត្តព្រៃ​វែង និងមួយរូបទៀត ជាបេក្ខជនប្រឡងនៅ​មណ្ឌលវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ​។



បើតាមទំព័រហ្វេសប៊ុករបស់​ក្រសួងអប់រំ ក្រោយពីមានអាការៈធូរស្រាល ដោយសារជំនួយសង្គ្រោះ​បឋមពីក្រុមគ្រូពេទ្យ បេក្ខ​ជនទាំងពីររូបនោះ បានបន្តប្រឡង​ឡើង​វិញ​៕



© រក្សាសិទ្ធិដោយ thmeythmey.com