ពីនេះ ពីនោះ
តើ​ពាក្យ«ចោទ, ចោត» មួយណា​ត្រូវ?
08, Sep 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​នៅតែ​មិន​ច្បាស់​ខ្លួនឯង ចំពោះ​ការសរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​មិនដឹងថា​មួយណា​ខុស ឬ មួយណា​ត្រូវ​ឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា«ចោទ» ឬ «ចោត» ក៏បាន​ដែរ។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា គឺ​ពាក្យ«ចោទ»ជា​កិរិយាសព្ទ មានន័យថា តឿន, ដាស់តឿន, សួរ​ដណ្តឹង, ដាក់​ចំណោទ, ដាក់​ប្រស្នា​ឲ្យ​រក, ប្តឹង និង​ប្តឹង​ប្រកាន់។ ល។ រីឯ ពាក្យ«ចោត»វិញ មានន័យថា ទីទៃ​ពី​ទេរ ជា​ចំហុង គឺ​ច្រាំង​ចោត។ មួយវិញទៀត ជា​ក្តាម​សមុទ្រ​មួយ​ពួក​ឈ្មោះ ក្តាម​ចោត៕

 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com