ពីនេះ ពីនោះ
តើពាក្យ «ក្រឡា, កាឡា» ប្រើខុសគ្នាដូចម្តេច?
× មនុស្សភាគច្រើន ប្រើពាក្យ«កាឡា»ក្នុងភាសានិយាយ និងប្រើពាក្យ«ក្រឡា»ក្នុងភាសាសរសេរ ហើយក៏មិនដឹងថាពាក្យទាំងពីរនេះប្រើក្នុងន័យដូចគ្នា ឬខុសគ្នាយ៉ាងណានោះទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃពាក្យទាំងពីរនេះខុសគ្នាយ៉ាងដូច្នេះថា៖
ទី១ ពាក្យ«ក្រឡា»ជានាម មានន័យថា លាន, ឋានរាបមានជាខណ្ឌ។ ឧទាហរណ៍៖ ក្រឡាចត្រង្គ, ក្រឡាកន្ទេល, ក្រឡាមង។ ទីដែលស្តេចផ្ទំហៅ ក្រឡាបន្ទំ ឬ ក្រឡាព្រះបន្ទំ, ទីដែលចៅក្រមពិភាក្សាក្តីហៅថា ក្រឡាក្រម។ ល។
ទី២ ពាក្យ«កាឡា»ជាកិរិយាសព្ទ មានន័យថា ប្លែងខ្លួន, និម្មិតខ្លួនឲ្យប្លែកពីប្រក្រតី។ ឧទាហរណ៍៖ យក្សកាឡាខ្លួនជាប្រើសមាស។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com