ពីនេះ ពីនោះ
បញ្ហា​កកស្ទះ​ចរាចរណ៍​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​សុំទោស​រឿង​មក​យឺត!
09, Sep 2015 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
នៅលើ​ពិភពលោក​យើង​នេះ ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​គោរព​ម៉ោង​ណាត់​ជួបគ្នា​បានល្អ​ជា​គេ​បំផុត។ ប្រសិនបើ​កិច្ចប្រជុំ​មួយ​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង៧ព្រឹក អ្នកចូលរួម​ភាគច្រើន​បានមក​ទាន់ពេលវេលា​ត្រឹមត្រូវ។ ប្រជាពលរដ្ឋ​អាមេរិក និង​ប្រជាជន​អឺរ៉ុប​មួយចំនួន​ធំគោរព​ម៉ោង​ពេល​បានល្អ​ណាស់។ ប៉ុន្តែ មិន​សុក្រឹត​ដូច​ជនជាតិ​ជប៉ុន​ទេ។

-
 
 
ប្រជាជន​នៅ​ទ្វីបអាហ្វ្រិក​មួយចំនួនធំ មិនសូវ​គោរព​ម៉ោង​ពេល​ទេ។ ណាត់គ្នា​ធ្វើ​អ្វីមួយ ពួកគេ​មក​យឺត​យ៉ាងហោចណាស់ ១៥នាទី ឬ​កន្លះ​ម៉ោង បន្ទាប់មក​ពួកគេ​លើក​ហេតុផល​មួយរយ​ជំពូក​មកសុំ​ទោស។ 
 
ងាក​មក​និយាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំគោរព​ម៉ោង​ពេលវេលា​ច្បាស់លាស់​ដែរ។ ប៉ុន្តែ​មួយ​ភាគ​ទៀត មិន​គោរព​ទាល់តែសោះ។ ជា​លក្ខណៈ​ធម្មជាតិ ជនជាតិខ្មែរ​មួយចំនួន​នោះ​មិន​គោរព​ពេល​ម៉ោង​តែម្តង។ មនុស្ស​ប្រភេទ​ចុងក្រោយ​នេះ រក​លេស​គ្រប់យ៉ាង​មក​ពន្យល់​ពី​ការ​មក​យឺត​របស់ខ្លួន។ ទាក់ទង​ទៅនឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល នៅក្នុងពេល​បច្ចុប្បន្ននេះ ការកកស្ទះ​ចរាចរណ៍​ត្រូវបាន​បុគ្គល​មួយចំនួន​ប្រើប្រាស់​ជា​លេស​មកសុំ​ទោស​នៃ​ការ​មក​យឺត​របស់ខ្លួន។ ឲ្យ​តែ​មក​យឺត ពួកគេ​ទម្លាក់កំហុស​ទៅលើ​ការកកស្ទះ​ចរាចរណ៍។ លើសពីនេះទៅទៀត ពេលខ្លះ ពួកគេ​មិនមែន​ត្រឹមតែ​ស្តីបន្ទោស​ការកកស្ទះ​ទេ ពួកគេ​ថែមទាំង​បន្ត​រិះគន់ថា សាលា​រាជធានី​ភ្នំពេញ មិនចេះ​ដោះស្រាយ​បញ្ហា​ចរាចរណ៍។ តាមពិត ពួកគេ​មក​យឺត​ខ្លួន​ដោយ​ខ្លួនឯង។ នេះហើយ​គឺជា​និន្នាការ«យក​លេស​រឿង​ចរាចរណ៍»មក​បកស្រាយ​កុហក​រឿង​មក​កន្លែង​ប្រជុំ ឬ​កន្លែងធ្វើការ​យឺត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com