ពីនេះ ពីនោះ
តើ​ពាក្យ «ហ្មត់ចត់, ម៉ត់ចត់» មួយណា​ត្រឹមត្រូវ?
11, Sep 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា ធ្លាប់តែ​សរសេរ​ពាក្យ«ម៉ត់ចត់» មិនសូវ​ដែល​ឃើញ​សរសេរ​ពាក្យ«ហ្មត់ចត់»ឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា«ម៉ត់ចត់» ឬ «ហ្មត់ចត់» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ស្អាត, បរិសុទ្ធ, ប្រពៃ, ឥត​មន្ទិល, ត្រឹមត្រូវ, គ្រប់គ្រាន់។ ប៉ុន្តែ ពាក្យ«ម៉ត់ចត់»នេះ​មិនសូវ​ប្រើ​ទេ គេ​ច្រើន​ប្រើ​តាម​ប្រភពដើម​ថា «ហ្មត់ចត់»។ ឧទាហរណ៍៖ មនុស្ស​ហ្មត់ចត់, ចិត្ត​ហ្មត់ចត់, គំនិត​ហ្មត់ចត់, ធ្វើការ​ហ្មត់ចត់, ចេះ​ហ្មត់ចត់៕

 
 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com