ពីនេះ ពីនោះ
ម្តាយ​ទាំង ៥ ប្រភេទ ដែល​មិនអាច​អប់រំ​កូន​បាន
11, Sep 2015 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
 
ម្តាយ​ជា​បុគ្គល​ដែល​សំខាន់​ណាស់ សម្រាប់​កូន​គ្រប់រូប ព្រោះ​មានតែ​ម្តាយ​ទេ ដែល​អាច​អប់រំ ហើយ​នាំ​កូន​ដើរ​ទៅរក​ផ្លូវ​ល្អជា​និច្ច ប៉ុន្តែ មាន​ម្តាយ​មួយចំនួន ដែល​និយាយ​ទៅ កូន​មិនដែល​ស្តាប់​សោះ។ តើ​មាន​ម្តាយ​ប្រភេទ​ណាខ្លះ ដែល​អប់រំ​កូន ហើយ​គេ​មិន​ស្តាប់?


 
1.    ម្តាយ​ដែល​តែងតែ​មិន​នៅក្បែរ​ខ្លួន​កូន ដើរ​បាត់​ពី​កូន​ជានិច្ច ដូចនេះ នៅពេលដែល​អ្នក​អប់រំ​គេ គេ​នឹង​ស្តាប់​មិន​ចូល​ត្រចៀក ព្រោះ​គេ​គិតថា អ្នក​មិនដែល​នៅក្បែរ​គេ មើលថែទាំ​គេ ដូចនេះ អ្នក​គ្មាន​សិទ្ធ​អ្វី​មក​អប់រំ​គេ​ឡើយ ដូចនេះ ចូរ​អ្នក​នៅក្បែរ​គេ​ឲ្យ​បាន​ច្រើន។
 
2.    ម្តាយ​ដែល​នៅក្បែរ ប៉ុន្តែ តែងតែ​មើល​ទូរទស្សន៍ ហើយ​មិន​កំដរ​កូន​លេង ឬ​កំដរ​កូន​រៀន​ឡើយ ដូចនេះ នៅពេលដែល​គេ​ធ្វើ​ខុស ចូរ​អ្នក​កុំ​បន្ទោស​គេ​ឲ្យ​សោះ ព្រោះ​អ្នក​មិនដែល​យកចិត្តទុកដាក់​ចំពោះ​គេ ហើយ​ទោះបីជា​អ្នក​ចង់​អប់រំ​គេ ក៏​គេ​មិន​ព្រម​ធ្វើតាម​ដែរ។
 
3.    ម្តាយ​ដែល​តែងតែ​ដាក់​សម្ពាធ​ឲ្យ​កូន ក៏​កូន​មិន​ព្រមស្តាប់​តាម​អ្នក​ដែរ ព្រោះ​អ្នក​គាបសង្កត់​កូន​ខ្លាំងពេក ធ្វើ​ឲ្យ​គេ​ដកដង្ហើម​មិន​រួច ដូចនេះ យូរ​ទៅ គេ​នឹងមិន​ចង់​ស្តាប់ តាម​ដំបូន្មាន​អ្នក​ឡើយ។
 
4.    ម្តាយ​ដែល​តែងតែ​យក​អ្នកដទៃ មក​ប្រៀប​ជាមួយ​កូន​ឯង។ ម្តាយ​ប្រភេទ​នេះ ជា​ម្តាយ​ដែល​កូន​ស្អប់​បំផុត ព្រោះ​កូន​គិតថា អ្នក​ទុក​អ្នកដទៃ​សំខាន់​ជាងគេ​រហូត ហើយ​គេ​មិន​នៅក្នុង​កែវភ្នែក​អ្នក​ឡើយ ដូចនេះ គេ​គិតថា ពាក្យ​ដែល​អ្នក​និយាយ គឺ​គ្មាន​បានការ​ឡើយ។
 
5.    ម្តាយ​ដែល​តែងតែ​ស្តីបន្ទោស​ឲ្យ​កូន ហើយ​កូន​ធ្វើ​អ្វី​ក៏​មិន​ពេញចិត្ត​ដែរ ម្តាយ​ប្រភេទ​នេះ ជា​ម្តាយ​ដែល​កូន​មិន​ព្រមស្តាប់​តាម​អ្នក​ឡើយ ព្រោះ​គេ​យល់ថា គេ​ធ្វើ​អ្វី​ក៏​ខុស ដូចនេះ ទោះបីជា​ស្តាប់​តាម​អ្នក​ហើយ ក៏​អ្វីដែល​គេ​ធ្វើ​សុទ្ធតែ​ខុស​ដែរ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com