សំពោច​វ​ល្លិ៍ ឬ​សំពោច​តូច កើតកូន​តាម​រូង​ក្រោម​ផ្ទាំង​ថ្ម ឬ​តាម​គល់ឈើ
ពីនេះ ពីនោះ / មិនយល់...!
សំពោច​វ​ល្លិ៍ ឬ​សំពោច​តូច កើតកូន​តាម​រូង​ក្រោម​ផ្ទាំង​ថ្ម ឬ​តាម​គល់ឈើ
12, Sep 2015 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ សំពោច​វ​ល្លិ៍​មាន​រូបរាង​តូច ជើង​របស់​វា​ខ្លី​ជាង​សត្វ​ខ្ទី​ន កន្ទុយ​មាន​បង្កង់​ខ្មៅ-ស ពី៦-៩ និង​មាន​ពណ៌​ស​នៅ​ខាងចុង។ ខ្លួន​របស់​វា​មាន​ដុំ​ខ្មៅតូចៗ ហើយ​ខាងលើ​ខ្នង​របស់​វា​មាន​ឆ្នូត​ខ្មៅ​ពីរ ឬ​បី។ ផ្នែក​ករប​ស់វា​គ្មាន​រោម​ប្រែ​ដូច​សត្វ​ខ្ទី​ន​ទេ និង​មាន​ក្បាល​តូច។

 
 
ជីវសាស្ត្រ៖ សំពោច​វ​ល្លិ៍​ច្រើន​រស់នៅ​ឯកោ​តាម​តំបន់​ព្រៃ​ល្បោះ ជាស​ត្វ​រាត្រីចរ​ដែល​រក​ចំណី​នៅលើ​ដី ជួនកាល​វា​ក៏​រស់នៅ​ជា​ក្រុម​ក្បែរ​ភូមិ​ដែរ។ ចំណីអាហារ​របស់​សត្វ​នេះ​មានដូចជា កណ្តុរ ពស់ បក្សី ផ្លែឈើ ឬ​ស​ឈើ និង​បន្លែ មាន់ ទា​ជាដើម។ វា​កើតកូន​នៅតាម​រូង​ខាងក្រោម​ផ្ទាំង​ថ្ម ឬ​តាម​គល់ឈើ។ វា​កើតកូន​ម្តង​បាន​ពី ៣-៥ក្បាល ហើយ​វា​អាចរ​ស់បាន​រហូតដល់​វា​មាន​អាយុ​ពី ៨-៩ឆ្នាំ។ 
 
រប៉ាយ​រស់នៅ៖ ពួកវា​មាន​សម្បូរ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទី​ជំរក​សមស្រប ប៉ុន្តែ​លើកលែងតែ​នៅក្នុង​តំបន់​ព្រៃស្រោង។ ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ឥណ្ឌា ចិន តំបន់​ដីគោក​ទូទាំង​អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី (កោះ​សូ​ម៉ា​ត្រា) និង​ម៉ា​ឡា​ស៊ី (គោ​ចា​វា) ផងដែរ។ 
 
ស្ថានភាព​អភិរក្ស៖ សំពោច​វ​ល្លិ៍​ជា​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។ ចំ​ពោ​ចវ​ល្លិ៍​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ ទាក់​ចាប់ធ្វើ​ជំនួញ និង​កា​បាត់បង់​ទីជម្រក។ 
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com