ខ្ទី​ន​រស់​នៅតាម​ព្រៃ​ល្បោះ​ក្បែរ​ភូមិ​ប្រជាជន
ពីនេះ ពីនោះ / មិនយល់...!
ខ្ទី​ន​រស់​នៅតាម​ព្រៃ​ល្បោះ​ក្បែរ​ភូមិ​ប្រជាជន
13, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ខ្ទី​ន​ជា​អំបូរ​សំពោច​ដែលមាន​មាឌធំ​ហើយ​អាច​សម្គាល់​នូវ​លក្ខណៈពិសេស​របស់់​វា​បាន​ដោយសារ​បំពង់ក​មាន​ឆ្នូត​ស-ខ្មៅធំៗ កន្ទុយ​មាន​បង្កង់​ស-ខ្មៅ​ពី ៦-។ ចាប់ពី​ក​រហូតដល់​ចុង​ខ្នង​មាន​រោម​ប្រែង​ពណ៌​ខ្មៅ ភ្លៅ និង​ផ្នែក​ចំហៀង​ខ្លួន​មាន​ឆ្នូតពពាលៗខ្មៅ-ស ជើង​មុខ​មាន​ពណ៌​ត្នោត​ចាស់ រីឯ​ជើង​ក្រោយ​មាន​ពណ៌​ត្នោត​ខ្ចី បបូរមាត់​លើ និង​ក្នុង​ច្រ​ចៀក​ពណ៌​ស។ កូន​ទើបនឹង​កើត​ភាគច្រើន​មាន​សម្បុរ​ខ្មៅ។



ជីវសាស្ត្រ៖ ខ្ទី​ន​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ ពិសេស​គឺ​ស្ថិតនៅ​ព្រៃ​ក្បែរ​ភូមិ​ប្រជាជន។ សត្វ​នេះ​ចេញ​រកស៊ី​នៅពេល​យប់ រីឯ​នៅពេល​ថ្ងៃ​វា​ស្ថិតនៅ​ក្នុងព្រៃ​គុម្ពោត​ដែលមាន​ស្មៅក្រាស់ៗ ឬក៏​ក្នុង​រន្ធ។ ខ្ទី​ន​ជា​សត្វ​ដែល​រស់នៅ​លើដី ចូលចិត្ត​លប​ចាប់​មាន់ និង​រកស៊ី​នៅតាម​គំនរ​សំរាម ហើយ​ចំណី​របស់​វា​គឺ ត្រី សត្វ​ស្លាប ស៊ុត ថ្លែន បង្គួ​យ ពស់ កង្កែប សត្វល្អិត កណ្តុរ ផ្លែឈើ និង​ឬ​ស​ឈើ​ផងដែរ។ សត្វ​នេះ​អាចមាន​អាយុ​ដល់ ១៥ឆ្នាំ និង​អាច​បង្កើតកូន​ក្នុង​មួយឆ្នាំ​បាន​ពី ២-៤ក្បាល។

រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាននៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ទី​ជំរក​សមស្រប។ វា​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាង​ត្បួ​ង​ប្រទេស​ចិន និង​តំបន់​ដីគោក​ទូទាំង​អាស៊ីអាគ្នេយ៍។

ស្ថានភាព​អភិរក្ស៖ ខ្ទី​ន ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះបញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។


Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com