ពីនេះ ពីនោះ
ចង់​ឲ្យ​កូន​ក្លាយជា​មនុស្ស​ពូកែ អ្នក​គួរ​និយាយ​អប់រំ​កូន​បែបណា?
14, Sep 2015 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
 បើ​ចង់​ឲ្យ​កូន​អ្នកធំ​ឡើង ក្លាយជា​មនុស្ស​ដែល​អស្ចារ្យ ហើយ​មាន​សមត្ថភាព ចូរ​អ្នក​ឧស្សាហ៍​និយាយ ពាក្យ​ខាងក្រោម​នេះ​ជាមួយ​កូន នោះគេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ពូកែ នៅពេលដែល​ធំ​ឡើង។ តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ?


 
1.    ក្រោយ​ពេលដែល​អ្នក​បង្រៀន​កូន ឲ្យ​ធ្វើ​អ្វីមួយ អ្នក​ត្រូវតែ​សួរ​កូន​ថា ៖ តើ​ក្រៅពី​វិធី​ទាំងនេះ តើ​មាន​វិធី​អ្វី​ទៀត​ទៅ ដែល​អាចធ្វើ​បាន​ទៀត? សំនួរ​នេះ អាច​បង្កើន​ល្បងប្រាជ្ញា​របស់​កូន​អ្នក​បាន ដោយ​ឲ្យ​គេ​រៀន​ដោះស្រាយ បញ្ហា​ដោយ​ខ្លួនឯង។ នោះ​យូរ​ទៅ​គេ​នឹងមាន​គំនិត​ដោយ​ខ្លួនឯង គេ​នឹង​រៀន​គិត ហើយ​ការគិត​នេះ នឹងធ្វើ​ឲ្យ​ប្រាជ្ញា​កូន​អ្នក​កាន់តែ​ខ្ពស់។
 
2.    អ្នក​អាច​ប្រាប់​កូន​ថា ៖ នៅពេលដែល​គេ​មានរឿង​អ្វី​កើតឡើង គេ​អាច​ប្រាប់​អ្នក​បាន នោះគេ​នឹងមិន​ដើរ​ផ្លូវវៀច​ឡើយ ព្រោះ​គេ​ដឹងថា គេ​មិនមែន​មានតែ​ម្នាក់ឯង​ទេ គេ​មាន​អ្នកជា​អ្នកគាំទ្រ​របស់គេ នោះគេ​ហ៊ាន​សាកល្បង​ធ្វើ​គ្រប់​រឿង ហើយ​ថែមទាំង​ព្យាយាម​អនុវត្ត​ទៀត ព្រោះ​នៅពេលដែល​គេ​ដួល គេ​មាន​អ្នក​នៅ​ពីក្រោយ។ ដូចនេះ យូរ​ទៅ គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ ហើយ​ជាម​នុស្ស​ដែល​ហ៊ាន​ផ្សងព្រេង។
 
3.    នៅពេលដែល​កូនសុំ​អ្នកធ្វើ​អ្វីមួយ អ្នក​មិនត្រូវ​បដិសេធ​ជាមួយ​គេ​ច្រើនដង​ទេ ប៉ុន្តែ អ្នក​អាច​និយាយថា ៖ ˝បាន˝ បន្ទាប់មក​ដាក់​លក្ខខណ្ឌ​ជាមួយ​គេ ដោយ​និយាយថា ៖ ˝បាន! នៅពេលដែល​កូន​សរសេរ​អក្សរ​រួច ម៉ាក់​នឹង​នាំ​កូន​ចេញទៅ​ក្រៅ​ដើរលេង˝ នោះគេ​នឹងមិន​ស្អប់​អ្នក ដោយសារតែ​អ្នក​មិន​ឲ្យ​គេ​ចេញ​ឡើយ។ គេ​នឹង​ក្លាយជា​ក្មេង​ដែល​ស្តាប់​សម្តី នោះ​អ្វីដែល​អ្នក​អប់រំ​គេ គេ​នឹង​ស្តាប់​ចូល​ត្រចៀក ហើយ​ក្លាយជា​មនុស្ស​ដែល​ពូកែ ដោយសារ​សម្តី​របស់​អ្នក។
 
4.    នៅពេលដែល​អ្នកធ្វើ​ខុស​ចំពោះ​កូន អ្នក​ត្រូវតែ​និយាយ​ពាក្យ​សុំទោស​ដល់​កូន ព្រោះ​អ្នកជា​គម្រូ​ដ៏​ល្អ​ដល់​កូន បើ​អ្នក​មិន​សុំទោស​គេ គេ​នឹង​មិនអាច​ក្លាយជា​ក្មេង ដែលមាន​សុជីវធម៌​ឡើយ។
 
5.    អ្នក​ត្រូវតែ​ឧស្សាហ៍​និយាយ​ពាក្យ​ថា អ្នក​ស្រឡាញ់​គេ ព្រោះ​ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព។ នៅពេលដែល​គេ​មាន​អារម្មណ៍​សុវត្ថិភាព គេ​នឹង​អាច​ក្លាយជា​មនុស្ស​ពូកែ​យ៉ាង​ងាយ៕
 
ផ្តល់សិទ្ធិ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com