ពីនេះ ពីនោះ
តើ​ពាក្យ «សុទិដ្ឋិនិយម, សុ​តិ​ដ្ឋិ​និយម» មួយណា​ត្រូវ?
15, Sep 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​មិនទាន់​ដឹងថា​ពាក្យ​ទាំងពីរ​នេះ មួយណា​ត្រូវ ឬ ខុស​នោះទេ។ បើតាម វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«សុទិដ្ឋិនិយម»។ ពាក្យ​នេះ​ជា​នាម មានន័យថា ការនិយម​ចំពោះ​សុ​ទិដ្ឋិ, ការនិយម​ដោយ​ទិដ្ឋិ​ត្រូវ, ការចូល​ចិត្ត ឬ ការយល់ឃើញថា របស់​អ្វី​ក្នុង​លោក​សុទ្ធតែ​ល្អ, សុទ្ធតែ​ប្រសើរ សុខ​ស្រួល។ ឧទាហរណ៍៖ បុគ្គល​ប្រកបដោយ​សុទិដ្ឋិនិយម។ ល៕


 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com