ពីនេះ ពីនោះ
ទស្សនវិទូ៖ យុត្តិធម៌​ស្មើភាព និង​មិន​ស្មើភាព!
15, Sep 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ទស្សនវិទូ លោក John Rawls ជា​ទស្សនវិទូ​នយោបាយ​ជនជាតិ​អាមេរិក​មួយរូប បាន​លើកឡើងថា៖ ពាក្យ​ថា«យុត្តិធម៌ គឺជា​ការ​ស្មើភាព​ផង និង​មិន​ស្មើភាព​ផង»។ តើ​យុត្តិធម៌​ស្មើភាព​មានន័យ​យ៉ាងណា? មិន​ស្មើភាព​មានន័យ​យ៉ាងណា?


សម្រាប់ John Rawls យុត្តិធម៌​ស្មើភាព​ដោយ​សេរី គឺ​មានន័យថា​ជាគោលការណ៍​ដើម្បី​គ្រប់គ្រង​ស្ថាប័ន​នយោបាយ​សង្គម ដូចជា​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល ប្រព័ន្ធតុលាការ និង​ប្រព័ន្ធ​ច្បាប់ ។ មនុស្ស​គ្រប់រូប​អាចមាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ និង​ទទួលបាន​ផលប្រយោជន៍​ស្មើគ្នា​ពី​ស្ថាប័ន​នយោបាយ និង​ស្ថាប័ន​ទាំងនេះ ពិសេស​ដូចជា​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់។ 
 
ចំណែក​យុត្តិធម៌​មិន​ស្មើភាព​នេះ​បង្កើតឡើង​ក្នុង​បំណង​ដើម្បី​គ្រប់គ្រង​សង្គម និង​សង្គម​សេដ្ឋ​កិ​ច្ច្។ ស្ថានភាព​សង្គម និង​លក្ខណៈ​សេដ្ឋកិច្ច​ត្រូវតែ​អនុញ្ញាត ឬ​ទទួលយក​ភាពមិន​ស្មើគ្នា​ខ្លះ។ ក្នុង​វិស័យនេះ​ការមិន​ស្មើភាព​គឺ​វា​មាននៅ​ក្នុង​ផលិតផល​សេដ្ឋកិច្ច។ អត្រា​សេដ្ឋកិច្ច​នឹង​កើនឡើង​ចំពោះ​ជន​ណា​ដែល​ខិតខំ​ព្យាយាម​ធ្វើការ​ទាំង​កម្លាំង​ពលកម្ម ឬ​បញ្ញា អ្នក​ដែល​ធ្វើការ​ធ្ងន់ ហើយ​មាន​សមត្ថភាព​ខ្ពស់ អ្នកនោះ​ជា​អ្នក​ដែល​អាច​ផលិត​បាន ហើយ​ការផលិត​នោះ ផលិតផល​នឹង​ផ្តល់​ផលប្រយោជន៍​ចំពោះ​សង្គម។
 
ជារួម​ចំពោះ​គោល​គំនិត​របស់​ទស្សនវិទូ​រូបនេះ​គឺ យុត្តិធម៌​ដែល​មនុស្ស​គ្រប់រូប​អាច​ទទួលបាន​ដោយ​ស្មើភាព​គ្នា ជា​យុត្តិធម៌​ដែល​ទទួលបាន​ពី​សេវាសាធារណៈ​របស់​រដ្ឋ ដែល​ស្ថាប័ន​ទាំងនេះ​មិនមែន​សម្រាប់​បុគ្គល​ណាមួយ​ឡើយ។ ចំណែក​យុត្តិធម៌​មិន​ស្មើភាព​គឺ​អាស្រ័យទៅលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គល​ផ្ទាល់ខ្លួន ដែលជា​ពិសេស​គឺ​ទាក់ទង​ជាមួយនិង​ការទទួលបាន​កម្រិត​សេដ្ឋកិច្ច​ខុសគ្នា។ អ្នកមាន​សមត្ថភាព អ្នក​ប្រឹងប្រែង គឺ​គេ​ទទួលបាន​តាម​អ្វីដែល​គេ​ធ្វើ។ នេះ​គឺជា​យុត្តិធម៌។
 

Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com