រូបត្លុក
រូបថ្លុក Kim Jong-Un ពាក់អាវខ្វែងខ្នងពណ៌ស៊ីជំពូត្រូវបានបិទបង្ហាញនៅក្នុងទីក្រុងជាច្រើនក្នុងពិភពលោក
× សិល្បករគំនូរលើជញ្ជាំងដែលមានរហ័សនាមថា Smear Leader បានគូរមុខរបស់ជនផ្តាច់ការ Kim Jong-Un លើដងខ្លួនរបស់អ្នកចម្រៀងម្នាក់ឈ្មោះថា Nicki Kimaj និងលើខ្លួនរបស់ George Costanza ។
សិល្បករគំនូរនេះបានគូររូបចំអកឲ្យលោក Kim Jong-Un ដោយគូរមុខរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ នៅលើដងខ្លួននារីតារាចម្រៀងដែលពាក់អាវកីឡាខោចត្រឹមដោះ ចងខ្សែខ្នង ពណ៌ស៊ីជំពូ។ ចំណែកឯរូបមួយទៀត គឺគូរមុខបន្តុបលើខ្លួនរបស់លោក George Costanza ដែលជាតួសម្តែងនៅក្នុងភាពយន្តចាក់បញ្ចាំងតាមទូរទស្សន៍អាមេរិក។ លោកច្រើនសម្តែងជាតួដែលមានគំនិតខោច និងឆោតល្ងង់។
សិល្បករនេះបានចែកចាយស្នាដៃរបស់ខ្លួន ដោយបោះពុម្ពនៅលើផ្ទាំងក្រដាសបិទ ហើយត្រូវបានអ្នកគាំទ្របញ្ជាទិញ និងបិទផ្សព្វផ្សាយនៅជុំវិញពិភពលោក ដូចជានៅ Washington, ទីក្រុង Tokyo ប្រទេសជប៉ុន, ប្រ៊េស៊ីល និង Kazakhstan ជាដើម។ ផ្ទាំងគំនូរចំអកនេះត្រូវបានគេប្រទះឃើញបិទនៅតាមស្លាកសញ្ញាប្រាប់ដំណឹងនានានៅតាមផ្លូវ និងនៅកន្លែងការដ្ឋានសាងសង់។
មិនតែប៉ុណ្ណោះ ជនអនាមិកនេះក៏ធ្វើត្រាប់តាមទំព័រស្វែងរកជំនួយសប្បុរសធម៌ GoFundMe ដោយសរសេរក្នុងនាមឈ្មោះលោក Kim Jong-Un ថាចង់ស្វែងរកជំនួយដើម្បីចំណាយលើអាវុធនុយក្លេអ៊ែរកម្ចេចអាមេរិក។ តាមរយៈគំនូរថ្លុករបស់ខ្លួន អ្នកគំនូរអនាមិកនេះចង់ឆ្លុះបញ្ចាំងពីស្ថានភាពនៅកូរ៉េខាងជើងដែលស្រដៀងនឹងប្រទេសអាល្លឺម៉ង់ក្រោមការដឹកនាំរបស់ពួកណាហ្ស៊ីដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com