ពីនេះ ពីនោះ
សុខភាព៖ ចូល​គេង​យប់​ជ្រៅ គួរតែ​បរិភោគ​អ្វី ទើប​មិន​ចាស់?
19, Sep 2015 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ

បើ​អ្នកមាន​ទម្លាប់ តែងតែ​ចូល​គេង​យប់​ជ្រៅ អ្នក​អាច​បរិភោគ តាម​ខាងក្រោម​នេះ នោះ​ស្បែក​អ្នក នឹងមិន​ងាយ​ចាស់​ឡើយ ម្យ៉ាងទៀត វា​នឹងធ្វើ​ឲ្យ​អ្នក មាន​សុខភាព​មិនសូវ​ទ្រុត​ទ្រោម។ តើ​មាន​អ្វីខ្លះ?



1.    អ្នក​អាច​ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន មិន​ឲ្យ​បាត់បង់ ម្យ៉ាងទៀត វា​អាច​រក្សា​ស្បែក​អ្នក ឲ្យ​មាន​សំណើម មិន​ងាយ​ចាស់​ឡើយ។

2.    អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន​វីតាមីន B, B6, B12 ឲ្យ​បាន​ច្រើន ជាងនេះទៅទៀត អ្នក​ត្រូវ​បរិភោគ​បន្លែ​បៃតង និង​សណ្តែក ត្រី និង​ថ្លើម​សត្វ ព្រោះ​អាហារ​ទាំងនេះ​អាច​ការពារ​អ្នក ឲ្យ​មាន​សុខភាព​ល្អ និង​មានការ​ចងចាំ​ល្អ ម្យ៉ាងទៀត វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត។

3.    អ្នក​ត្រូវតែ​បរិភោគ​ផ្លែឈើ ដែលមាន​វីតាមីន A ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក វា​នឹង​មិនសូវ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​នឿយហត់​ឡើយ។

4.    អ្នក​ត្រូវ​បរិភោគ​អាហារ ដែលមាន​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ដូចជា ពងមាន់ ពង​ទា សណ្តែក​ជាដើម ព្រោះ​អាហារ​ទាំងនេះ សុទ្ធតែ​ល្អ ចំពោះ​សុខភាព​អ្នក។

5.    អ្នក​ត្រូវ​បរិភោគ​ផ្លែឈើ ឲ្យ​បាន​ច្រើន​ដូចជា ផ្លែ​ប៉ោម ការ៉ុត ចេក ល្ហុង គី​វី ក្រូច ក្រូចឆ្មារ ត្រសក់ ទឹក​សណ្តែក និង​ទំពាំងបាយជូរ​ជាដើម ព្រោះ​ផ្លែឈើ​ទាំងនេះ សុទ្ធតែ​ល្អ ចំពោះ​ការចូល​គេង​យប់​ជ្រៅ​របស់​អ្នក​ណាស់។

6.    អ្នក​មិនត្រូវ​បរិភោគ​របស់​ដែល​ផ្អែម​ពេក នៅពេល​យប់​ទេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក ធាត់​ខ្លាំងណាស់ ហើយ​មិនអាច​ស្រក​បានឡើយ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com