ពីនេះ ពីនោះ
នៅពេលដែល​កាត់​ក្រចក​ឲ្យ​កូន តើ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ពីអ្វី?
18, Sep 2015 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
 
ការ​កាត់​ក្រចកដៃ​ឲ្យ​កូន​គឺជា​រឿង​ដែល​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​កាត់​ខុស​កូន​នឹង​អាច​ឈាម​ដៃ​ជាមិនខាន ដោយសារតែ​ដៃ​របស់​កូនតូច​ពេក ដូចនេះ​វា​ពិបាក​កាត់​ខ្លាំងណាស់។តើ​នៅពេលដែល​អ្នក​កាត់​ឲ្យ​កូន អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ពីអ្វី​ទៅ?


 
1.    អ្នក​អាចដាក់​ឲ្យ​កូន​គេង​លើ​គ្រែ អង្គុយ​បន្ទាប់មក​អ្នក​ត្រូវ​អង្គុយ​ជិត​កូន ហើយ​ធ្វើការ​កាត់​ក្រចកដៃ​កូន​ដែល​នៅ​ជិត​ខ្លួន​អ្នក ព្រោះ​បើ​អ្នក​កាត់​បញ្ច្រាស​ដៃ វា​អាចធ្វើ​ឲ្យ​កូន​របួស​បាន។
 
2.    នៅពេលដែល​កូន​ក្តាប់ដៃ​ជាប់ អ្នក​ត្រូវតែ​លាដៃ​កូនមួយៗមក​កាត់ មិនត្រូវ​លា​ទាំងអស់​ឡើយ ព្រោះ​បើ​កូន​កម្រើក វា​អាចធ្វើ​ឲ្យ​កូន​របួស​បាន។
 
3.    នៅពេលដែល​អ្នក​កាត់ អ្នក​ត្រូវតែ​កាត់​ផ្នែក​កណ្តាល​ជាមុនសិន ទើប​កាត់កៀនៗទាំងសងខាង ព្រោះ​បើ​អ្នក​កាត់​ផ្នែក​ចំ​ហៀន​មុន​ខ្លាច​កូន​ឈឺ ហើយ​ងាយ​ធ្វើ​ឲ្យ​កូន​របួស​ណាស់។
 
4.    អ្នក​មិនត្រូវ​កាត់​រាង​ស្រួច​ឲ្យ​កូន​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​របួស​បាន ដោយសារតែ​កូន​យកទៅ​ខ្ញៃ​មុខ​របស់គេ។
 
5.    បន្ទាប់ពី​កាត់​រួច អ្នក​ត្រូវតែ​យកដៃ​អ្នកពិនិត្យមើល​ក្រចកដៃ​កូន​ថា​តើ​វា​នៅតែ​ស្រួច ហើយ​មុច​ឬទេ ដោយ​អ្នក​អាច​យក​ម្រាមដៃ​អ្នក​ទៅ​បង្វិល​លើ​ក្រចក​កូន​អ្នកមួយ​ជុំ​បាន។
 
6.    នៅពេលដែល​ក្រចក​កូន​មាន​អាចម៍ក្រចក អ្នក​មិន​ត្រូវយក​របស់​ដែល​រឹង​ឆ្គិះ​វា​ចេញ​នោះទេ អ្នក​អាច​កាត់​ក្រចក​ឲ្យ​កូន​រួច ទើប​លាង​ចេញ​ជាការ​ស្រេច​ហើយ៕
 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com