ពីនេះ ពីនោះ
ទម្លាប់​អាក្រក់​ទាំង៨ ដែល​អាច​បំផ្លាញ​ខួរក្បាល​របស់​អ្នក?
20, Sep 2015 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ

១/ មិន​ញ៉ាំ​អាហារ​ពេលព្រឹក៖ អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នឹងមាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ ដូច្នេះ វា​ងាយ​នឹងខ្វះ​ការផ្គត់ផ្គង់ ជីវជាតិ​ទៅ​ខួរក្បាល ដែល​នាំ​ឲ្យ​ខូច​ខួរក្បាល​ខ្លាំងណាស់។



២/ ញ៉ាំ​ច្រើនពេក៖ ការ​ញ៉ាំ​ច្រើន ធ្វើ​ឲ្យ​សរសៃឈាម​ខួរក្បាល​ទៅជា​រឹង ដូច្នេះ វា​ក៏​កាត់បន្ថយ​ថាមពល នៃ​ផ្លូវ​អារម្មណ៍​បានដែរ។

៣/ ជក់បារី៖ ការជក់បារី នឹង​បង្កើន​ការ​រួច​ស្វិត​របស់​ខួរក្បាល និង​នាំ​ឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង។

៤/ ញ៉ាំ​ជាតិ​ផ្អែម​ច្រើនពេក៖
ការ​ដែលមាន​ចំនួន​ជាតិ​ស្ករ​ច្រើនពេក នឹង​ទៅ​រំខាន​ដល់​ការ​បឺត​ស្រូ​របស់​ប្រូតេអ៊ីន និង​ជីវជាតិ ដូច្នេះ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​ទៀត។

៥/ ការបំពុល​ពី​បរិយាកាស៖
ខួរក្បាល គឺជា​សរីរាង្គ​មួយ ដែល​ត្រូវការ​អុកស៊ីសែន​ច្រើនជាងគេ​បំផុត។ ដូច្នេះ ការ​ស្រូប​ផ្សែង​បំពុល​ពី​បរិយាកាស នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល ព្រមទាំង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​ខួរក្បាល​ទៀត។

៦/ គ្រប​ក្បាល​ពេល​កំពុង​គេង៖
ការ​គេង​ដោយមាន​របស់​រុំ​ក្បាល នឹង​បង្កើន​កំហាប់​នៃ​កាបូនឌីអុកស៊ីត និង​កាត់បន្ថយ​អុកស៊ីសែន ដូច្នេះ វា​នឹង​នាំ​ឲ្យ​ខូចខាត​ដល់​ខួរក្បាល​បាន។

៧/ កង្វះ​ការ​ភ្ញោ​ច​ពី​ការគិត៖ ការគិត គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ហ្វឹកហាត់​ខួរក្បាល ហើយ​កង្វះ​ការ​ភ្ញោ​ច​បែបនេះ វា​ក៏​អាច​នាំ​ឲ្យ​ខួរក្បាល​ស្វិត​បានដែរ។

៨/ និយាយ​តិច៖ ការសន្ទនា​ប្រកបដោយ​ភាព​ឆ្លាត​វៃ នឹង​អាចជួយ​ដល់​ប្រសិទ្ធភាព​របស់​ខួរក្បាល៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com