ពីនេះ ពីនោះ
បោះបង់ចោល​រឿង​ទាំង ៩ ជីវិត​អ្នកនឹង​កាន់តែ​សប្បាយ
20, Sep 2015 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ

តើ​មានរឿង​អ្វីខ្លះ ដែល​អ្នក​គួរតែ​បោះបង់ កុំ​ប្រព្រឹត្ត​ឲ្យ​សោះ ព្រោះ​រឿង​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក រស់នៅក្នុង​ភាពមិន​សប្បាយ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​រឿង​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​អាច​រស់នៅក្នុង​ក្តី​រីករាយ​បាន។



1.    អ្នក​ត្រូវតែ​បោះបង់ចោល​ភាព​ចង់​ឈ្នះ ដោយ​ខ្លួនឯង​ជា​អ្នកធ្វើ​ខុស ដោយ​ត្រូវតែ​ចេះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ព្រោះ​ទោះ​បើ​អ្នកឈ្នះ ក៏​អ្នក​មិន​សប្បាយចិត្ត​ដែរ ហើយ​ថែមទាំង​ហត់​ទៀតផង។

2.    បើ​អ្នក​ចង់​រស់នៅ​ដោយ​សប្បាយចិត្ត អ្នក​ត្រូវតែ​បោះបង់ចោល ការចោទប្រកាន់​អ្នកដទៃ ដែល​ធ្វើ​ឲ្យ​អ្នក​មិនបាន​ទទួលបាន​ជោគជ័យ អ្នក​ត្រូវតែ​រៀន​ទទួលស្គាល់​ការពិត ថា​វា​ជា​កំហុស​របស់​អ្នក។

3.    អ្នក​ត្រូវតែ​បោះបង់ចោល ភាព​ត្អូញត្អែរ​របស់​អ្នក ដោយ​ថា​អ្នកដទៃ ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត ព្រោះ​គ្មាន​នរណា អាចធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ឡើយ ក្រៅពី​ខ្លួនឯង។

4.    បើ​អ្នក​ចង់​រស់នៅ ដោយ​សប្បាយចិត្ត អ្នក​ត្រូវតែ​បោះបង់ចោល ការ​អែប​អោប​អ្នកដទៃ  ដោយ​ធ្វើ​ឲ្យ​អ្នកដទៃ​សប្បាយចិត្ត ព្រោះ​យូរ​ទៅ អ្នកនឹង​ហត់ ហើយ​មិនអាច​ធ្វើជា​ខ្លួន​អ្នក​បាន ដូចនេះ អ្នក​នឹងមិន​សប្បាយចិត្ត​ជា​រៀងរហូត។

5.    អ្នក​ត្រូវតែ​បោះបង់ចោល ភាពភ័យខ្លាច​ទាំងឡាយ ដែលមាន​ក្នុង​ចិត្ត​អ្នក ព្រោះ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នក មិន​សប្បាយ​ចិត្តជា​រៀងរហូត។

6.    អ្នក​ត្រូវតែ​បោះបង់ចោល​ឡេះ​ទាំងឡាយ ដែល​យកមក​កុហក​អ្នកដទៃ និង​ខ្លួន​អ្នក ព្រោះ​ឡេះ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​វិនាស ថែមទាំង​រស់នៅ ដោយ​មិន​សប្បាយ​ចិត្តជា​រៀងរហូត។

7.    អ្នក​ត្រូវតែ​បោះបង់ចោល​រឿង​ទាំងឡាយ ដែល​កើតឡើង​ក្នុង​អតីតកាល ព្រោះ​បើ​អ្នក​តែងតែ​គិតពី​រឿង​ទាំងនោះ នោះ​ជីវិត​អ្នក នឹង​មិនអាច​រស់នៅ​ដោយ​សុខ​ឡើយ  ហើយក៏​មិនអាច​រស់នៅ ដោយ​សប្បាយរីករាយ​ជា​រៀងរហូត​បានដែរ។

8.    អ្នក​ត្រូវតែ​បោះបង់ចោល ភាព​ពឹងផ្អែក​ចំពោះ​អ្នកដទៃ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក ក្លាយជា​មនុស្ស​ដែល​គ្មាន​ភាព​រីករាយ​ក្នុង​ខ្លួន​បាន។

9.    អ្នក​ត្រូវតែ​បោះបង់ចោល ភាព​រស់នៅក្នុង​ក្តី​ស្រមៃ​របស់​អ្នកដទៃ អ្នក​មិនត្រូវ​រស់នៅ តាម​ក្តី​រំពឹង​របស់​អ្នកដទៃ ចំពោះ​អ្នក​ឡើយ អ្នក​ត្រូវតែ​រស់នៅ​ជា​ខ្លួន​អ្នក ទើប​មាន​ក្តី​រីករាយ​បាន ហើយ​ក្តី​រីករាយ​នេះ នឹង​នាំ​អ្នកដើរ​ទៅរក វិថី​នៃ​ជីវិត​ដែល​ស្រស់ស្រាយ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com