ពីនេះ ពីនោះ
សំពោច​ពណ៌​លាត មាននៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា
20, Sep 2015 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ សំពោច​ពណ៌​លាត​ជា​សំពោច​មួយ​ប្រភេទ​ដែលមាន​ពណ៌​លាត គ្មាន​ឆ្នូត ឬ​ស្នាម​អុច​នៅលើ​ដងខ្លួន។ ពណ៌​នៅលើ​ដងខ្លួន​របស់​វា​ខុសប្លែកគ្នា​ខ្លាំង​រវាង​សត្វនីមួយៗ ហើយ​ពណ៌​នេះ​មាន​ចាប់ពី​ត្នោត​ខ្ចី​រហូតដល់​ត្នោត​ចាស់ ថ្ងាស​ពណ៌​ស​បង្អូស​ដល់​ច្រមុះ និង​នៅ​សងខាង​ក្បាល​ពណ៌​ស​ផ្នែក​ក្រោម​ពោះ​មាន​ពណ៌​ភ្លឺ​ជាង​ខាងលើ។ កន្ទុយ​វែង​សឹងតែ​ស្មើ​ទៅនឹង​ដងខ្លួន ហើយ​នៅ​ខាងចុង​ភាគច្រើន​គឺ​ពណ៌​ស។ សំពោច​នេះ​មាន​ក្លិនឈួល​ខ្លាំង។



ជីវសាស្ត្រ៖
សំពោច​ពណ៌​លាត​នេះ​រស់​នៅតាម​គ្រប់​ប្រភេទ​ព្រៃ និងនៅក្បែរៗភូមិ។ សំពោច​នេះ​ចូលចិត្ត​នៅលើ​ដើមឈើ និង​រក​ចំណី​នៅពេល​យប់ ចំណី​ភាគច្រើន​គឺជា​ផ្លែឈើ ដូចជា​ផ្លែ​ល្វា ចេក ស្វាយ និង​ស្លឹកឈើ  កណ្តុរ ហើយ​វា​កម្រ​ស៊ី​មាន់ និង​ទា​ណាស់។ សត្វ​នេះ​សម្ងំ​កើតកូន​នៅតាម​ប្រហោង​ឈើ កូន​ក្នុង​មួយលើកៗអាចមាន​ដល់​ទៅ៤ក្បាល ហើយ​កូន​នេះ​មាន​រូបរាង​ប៉ុន​ទៅនឹង​សត្វ​ពេញវ័យ​ក្នុង​រយៈពេល៣ខែ។

រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាន​តិចតួច​នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ទីជម្រក​សមស្រប ហើយក៏​ត្រូវបាន​រកឃើញ​ផងដែរ​នៅ​ភាគ​ខាង​ជ្រើ​ង​ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ប្រទេស​ចិន និង​ភាគ​ខាង​ត្បួ​ង​នៃ​តំបន់​ដីគោក អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី (កោះ​សូ​ម៉ា​ត្រា) និង​ម៉ាឡេស៊ី (កោះ​ចា​វា)។

ស្ថានភាព​អភិរក្ស៖ សំពោច​ពណ៌ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់ ដោយសារ​ការ​បរបាញ់ បាត់បង់​ទីជម្រក និង​ទាក់​ចាប់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម៕​



© រក្សាសិទ្ធិដោយ thmeythmey.com