ពីនេះ ពីនោះ
តើពាក្យ «របស់, នៃ» មានអត្ថន័យខុសគ្នាដូចម្តេច?
× មនុស្សភាគច្រើនតែងតែគិតថាពាក្យទាំងពីរនេះមានន័យតែមួយ គឺប្រើពាក្យមួយណាក៏បានដែរ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃពាក្យទាំងពីរនេះខុសគ្នាយ៉ាងដូច្នេះថា៖
- ពាក្យ «របស់» មានន័យពីរផ្សេងគ្នា។ ទីមួយ ជានាម មានន័យថា វត្ថុ, ទ្រព្យ, អីវ៉ាន់។ ម្យ៉ាងទៀត ជាពាក្យសម្រាប់និយាយជាជំនួសនាម ដោយមិនបាច់ចេញឈ្មោះឬសម្រាប់ហៅសារពើអ្វីៗ ដែលមាននៅទីចំពោះមុខ។ ឧទាហរណ៍៖ របស់ប្រសើរ, របស់ថោកទាប, របស់បុរាណ, របស់ទំនើប។ ល។ និងន័យទីពីរ ពាក្យ «របស់» គឺជាអាយតនិបាតរបស់ពាក្យ «នៃ» ឧទាហរណ៍៖ ផ្ទះរបស់ខ្ញុំ, ផ្ទះនៃខ្ញុំ (ផ្ទះខ្ញុំ)។ ល។
- ពាក្យ «នៃ» គឺជាអាយតនិបាតរបស់ពាក្យ «របស់» មានន័យថា សភាពនៃបណ្ឌិត គឺសភាពរបស់បណ្ឌិត៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com