បទយកការណ៍ / បទសម្ភាសន៍
ទុំ និង​សា​អែម៖ ប្តី​ប្រពន្ធ​ថ្មីថ្មោង សុខចិត្ត​បែក​គ្នា​ដើម្បី​បន្ត​ការសិក្សា​ផ្នែក​បរិស្ថាន​នៅ​អឺរ៉ុប
23, Sep 2015 , 5:15 pm        
រូបភាព
ដោយ:
លោក ញឹម ទុំ អាយុ២៧ឆ្នាំ និង​អ្នកស្រី រស់ សា​អែម អាយុ២៣ឆ្នាំ  ទើប​រៀបការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ក្នុង​ខែមីនា​ឆ្នាំ២០១៥ថ្មីៗនេះ។ នៅពេលនេះ ស្វាមី​បាន​ចាក​ចេញទៅ​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​បរិស្ថាន​នៅក្នុង​ប្រទេស​ហូ​ឡង់​រយៈ៤ឆ្នាំ រីឯ​ភរិយា​ក៏បាន​ចាក​ចេញទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​បរិស្ថាន​រយៈពេល១ឆ្នាំ​ដែរ​នៅក្នុង​ប្រទេស​ព័រទុយហ្កាល់ តាមរយៈ​អាហារូបករណ៍ Erasmus mundus។ ជា​ស្វាមីភរិយា​អ្នក​ស្រឡាញ់​បរិស្ថាន​ដ៏​វ័យក្មេង ពួកគេ​ប្រាប់ថា​ពួកគេ​សុខចិត្ត​បែក​គ្នា​រយៈពេល​ខ្លី បើទោះជា​ពួកគេ​ទើប​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ក៏ដោយ ដើម្បី​អនាគត​វែងឆ្ងាយ​របស់​ពួកគេ និង​របស់​ប្រទេស​កម្ពុជា។



ហេតុអ្វី​បានជា​ប្តី​ប្រពន្ធ​វ័យក្មេង​ទាំងពីរ​នាក់​ស្រឡាញ់​បរិស្ថាន? តើ​ពួកគេ​មាន​គម្រោង​អ្វី​ក្នុង​ជីវិត​របស់​ពួកគេ? តើ​ពួកគេ​នឹង​បង្កើត​ក្រុមគ្រួសារ​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​នៅ​ថ្ងៃ​អនាគត ឬ​យ៉ាងណា?


សូម​លោកអ្នក​ស្វែងរក​ចម្លើយ​នៃ​សំណួរ​ទាំងនេះ​ថ​នៅក្នុង​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន និង លោក ញឹម ទុំ និង​ភរិយា ដូចតទៅ៖







© រក្សាសិទ្ធិដោយ thmeythmey.com