ជាតិ
បវរកញ្ញា​ខ្មែរ​អាមេរិកាំង​សំឡឹង​ម្កុដ​អាស៊ី​ប៉ាស៊ីហ្វិក២០១៥
25, Sep 2015 , 7:59 am        
រូបភាព
ដោយ:
វ៉ាស៊ីនតោន៖ បន្ទាប់ពី​ទទួលបាន​តំណែង​ជាប​វក​ញ្ញា​លេខ​ពីរ​របស់​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កញ្ញា ជា ផល្លា កំពុង​សំឡឹងមើល​ម្កុដ​របស់​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៥នេះ​ទៀត។



ការប្រកួត​ដែល​នឹងត្រូវ​មកដល់​នៅ​ថ្ងៃទី៩ ខែតុលា​បាន​ជម្រុះ​បេក្ខជន​មក​នៅត្រឹម​ចំនួន១៥នាក់​ដែលមាន​អ្នកចូលរួម​ប្រកួត​មាន​ដើមកំណើត​ចិន កូរ៉េ វៀតណាម ឥណ្ឌា ហ្វីលីពីន និង​ខ្មែរ។

កញ្ញា ជា ផល្លា ជា​និស្សិត​ផ្នែក​ជីវវិទ្យា នៃ​សាកលវិទ្យាល័យ Virginia Commonwealth ក្នុង​រដ្ឋ​Virginia។ មូលហេតុ​មនុស្សធម៌​បាន​ជំរុញ​នាង​ឱ្យ​ចង់​ចូលរួម​ប្រកួត​ដើម្បី​បាន​ជួយ​ដល់​កូន​ខ្មែរ​ក្រីក្រ។

នាង​បាន​បន្ថែមថា៖ «ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់ទៅ​ស្រុក​ខ្មែរ​ដើម្បី ជួយក្មេងៗនៅ​ស្រុក​ខ្មែរ​ឱ្យទទួល​បាន​សេវា​ព្យាបាល​សុខ​ភា​ព‍»។

កញ្ញា ជា ផល្លា បាន​ចូលរៀន​របាំ​ខ្មែរ​នៅពេល​មាន​អាយុ៤ឆ្នាំ ហើយ​បាន​នៅ​បន្ត​រាំ​របាំ​ខ្មែរ​អស់​រយៈពេល១៥ឆ្នាំ​ហើយ។ នៅក្នុង​សាលា​របាំ​របស់​សមាគម​រក្សា​មរតក​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កញ្ញា​ផល្លា គឺជា​អ្នករាំ​របាំ​នាំមុខ និង​ជា​គ្រូ​ជំនួយ​ដែល​នាង​បាន​បង្រៀន​ដល់​កូន​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​ជាច្រើន​នាក់។

នាង​បាន​បន្ថែម​ពី​មូល​ហេតុដែល​នាង​នៅ​បន្ត​ជួយ​បង្ហាត់​របាំ​ថា៖ «វប្បធម៌​ខ្មែរ​មាន​សារៈសំខាន់​ដែល​អាច​បង្ហាញ​ពី​ឫសគល់​ជាតិ​សាសន៍​មួយ»៕


សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com