កីឡាជាតិ
Orono ឡើង​សងសឹក កែវ រំ​ចង់​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​ល្ងាច​នេះ
02, Oct 2015 , 8:19 am        
រូបភាព
ដោយ:
 
 
កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ នឹង​ប៉ះ​គូ​សងសឹក​ថៃ ORONO TOR TAWATHAI ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ក្បាច់បុរាណ​ខ្មែរ លក្ខណៈ​មិត្តភាព​អន្តរជាតិ របស់​ក្រុមហ៊ុន SENG HONGHENG   នៅ​លើក​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ល្ងាច​ថ្ងៃទី០២ ខែតុលា នេះ។

 
កីឡាករ កែវ រំ​ចង់ មកពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ៨ភ្នំ​ទ្រព្យ ធ្លាប់បាន​ផ្តួល​កីឡាករ​ថៃ ORONO TOR TAWATHAI ឲ្យ​សន្លប់​ក្នុង​ទឹក៤ ម្តង​រួម​មកហើយ​កាលពីពេល​កន្លងទៅថ្មីៗនេះ។ ដោយ​ការមិន អស់ចិត្ត​របស់​កីឡាករ​ថៃ និង​ដោយ​មានការ​សំណូមពរ​ពី​សំណាក់​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​កម្ពុជា ទើប​ប្រធាន​សហព័ន្ធ និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បានសម្រេច​ឱ្យ​កីឡាករ​ទាំងពីរ​រូបនេះ​ជួបគ្នា​ម្តងទៀត​នៅ​ល្ងាច​ថ្ងៃទី២ ខែតុលា​នេះ។  
 
តើ​កីឡាករ កែវ រំ​ចង់ អាច​រក្សាបាន​នូវ​ជ័យលាភី​ដែរ​ឬ​យ៉ាងណា ខណៈពេលដែល​កីឡាករ​ថៃ​រូបនេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ដណ្តើមយក​ជ័យលាភី​មកវិញ​ទាល់តែ​បាន៕ 
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com