បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
តុ​ក តុ​ក តុ​ក នាយ យ៉ាន ប្រមាញ់​អ្នកលក់​គុយទាវ​ចល័ត​ដែល​មិនសូវ​រួសរាយ
09, May 2021 , 5:39 pm        
រូបភាព
នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាយ យ៉ាន បាន​ព្យាយាម​តាម​សម្ភាសន៍​ក្រុម​អ្នកលក់​គុយទាវ​ចល័ត​មួយក្រុម ដែលមាន​បុរស​ចំណាស់​ម្នាក់​ជា​អ្នកធ្វើ​គុយទាវ និង​ក្មេងប្រុស២នាក់​ជា​អ្នក​គោះ​ឬ​ស្សី ដើម្បី​ពពាយនាយ​លក់​គុយទាវ។ នាយ យ៉ាន មិនសូវ​បានទទួល​ចម្លើយ​ពី​អ្នកលក់​គុយទាវ​ទាំង៣នាក់​ឡើយ ដោយសារ​ពួកគេ​មិនសូវ​រួសរាយ និងមិន​សូវ​និយាយ​ច្រើន​ឡើយ។ ប៉ុន្តែ​ពួកគេ​បែរជា​សួរ​នាយ យ៉ាន ពី​ការងារ​នាយ យ៉ាន វិញ។ ទោះជា​មិនមាន​ព័ត៌មាន​ច្រើន​ពី​ក្រុម​អ្នកលក់​គុយទាវ​ចល័ត​នេះ​ក៏ដោយ ប៉ុន្តែ​នាយ យ៉ាន ចង់បង្ហាញ​ជា​អនុស្សាវរីយ៍​នូវ​មុខរបរ​​ដ៏​ចំណាស់​មួយ​នេះ ដែល​កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​បាត់បង់។ ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់​ប្រាកដជា​នៅចាំ​បាន​ពី​សំឡេង​នៃ​ការ​គោះ​កំណាត់​ឬ​ស្សី​ជា​ចង្វាក់ភ្លេង​នៅពេល​យប់ នៅតាម​ដងផ្លូវ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ កាលពី២០ ឬ៣០ឆ្នាំមុន។



សូម​លោកអ្នក​ស្តាប់​ការសន្ទនា​របស់ នាយ យ៉ាន ជាមួយ​ក្រុម​អ្នកលក់​គុយទាវ​ចល័ត៖
 



 

© រក្សាសិទ្ធិដោយ thmeythmey.com