ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡា Triathlon មានហែលទឹក ជិះកង់ និងរត់ ទៅដល់ស្រុកគូលែន ខេត្តព្រះវិហារ
07, Oct 2015 ,
7:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុនសិលាដាម៉ិច (Seladamex) បានរៀបចំការប្រកួតមិត្តភាពកីឡា Triathlon រវាងក្រុមកុមារដែលសិក្សានៅក្នុងសាលារបស់ក្រុមហ៊ុន និងកុមារមកពីសាលាបឋមសិក្សាស្រយ៉ង់ ដែលស្ថិតនៅក្នុងឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។ កុមារដែលចូលរួមប្រកួតកាលពីថ្ងៃទី ០៤ ខែតុលា មានប្រមាណ ៣០ នាក់ ចាប់ពីអាយុ ១០ ឆ្នាំ ដល់ ១៤ ឆ្នាំ។
ការប្រកួតកីឡា Triathlon នេះ កីឡាករ-កីឡាការិនីត្រូវប្រកួត ៣ វិញ្ញាសា គឺហែលទឹក ជិះកង់ និងរត់ប្រណាំង ដែលសរុបទាំងអស់មានចំងាយជាង ៧ គីឡូម៉ែត្រ។ ការប្រកួតបែងចែកជាពីរក្រុម គឺក្រុមកុមារតូចៗ និងក្រុមកុមារធំ។ ទាំង ៣ វិញ្ញាសានេះ កុមារតូចៗ ត្រូវប្រកូតចម្ងាយ ៦៨០០ ម៉ែត្រ និងកុមារធំប្រកួតរយៈចម្ងាយ ៧៣០០ ម៉ែត្រ។
លោក ប៉ាង យាត អភិបាលស្រុកគូលែន ដែលបានចូលនៅក្នុងកម្មវិធីនេះ បាននិយាយថា ការប្រកួតកីឡារបស់កុមារតូចៗរបស់ក្រុមហ៊ុនសិលាដាម៉ិចពេលនេះ មិនដែលមានពីមុននោះឡើយនៅក្នុងស្រុកគូលែនរបស់លោក។ លោកថា អាជ្ញាធរនៅទីនេះគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពដែលលើកស្ទួយដល់កុមារបែបនេះ« ខ្ញុំសុំសរសើរតែម្តងចំពោះការរៀបចំនេះ។ ការធ្វើបែបនេះ ធ្វើឲ្យកុមារនៅក្នុងស្រុករបស់យើងខ្ញុំកាន់តែស្រឡាញ់វិស័យកីឡា និងការសិក្សារៀនសូត្រ ដើម្បីចៀសវាងការប្រើប្រាស់គ្រឿងញៀន។ កន្លងមកការរៀបចំប្រកួតកីឡាបែបនេះ មានតែនៅថ្នាក់ខេត្តតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោក ប៉ាង យាត។
ជាមួយគ្នានាយកក្រុមហ៊ុនសិលាដាម៉ិច លោក ហ្វីលីព ម៉ូណាំង (Philipppe Monnin) បានថ្លែងនៅក្នុងពិធីនោះថា មូលហេតុដែលលោករៀបចំឲ្យមានការប្រកួតនេះឡើង ដើម្បីបំផុសទឹកចិត្តកុមារនៅក្នុងក្រុមហ៊ុនរបស់លោក និងកុមារនៅតំបន់នេះឲ្យស្រឡាញ់កីឡា ហើយបង្កើតចំណងមិត្តភាពជាមួយគ្នា។ លោក បរិយាយយ៉ាងនេះថា៖« កីឡាធ្វើឲ្យពួកគេមានសុខភាពល្អ។ ម្យ៉ាងទៀត ខ្ញុំជាម្ចាស់ក្រុមហ៊ុន ខ្ញុំត្រូវគិតអំពីសុខភាពរបស់កម្មករ និងកូនៗរបស់កម្ម។ ជីវិតមនុស្សរស់នៅខ្លីណាស់ ដូច្នេះត្រូវតែស្រឡាញ់សុខភាព»។
កុមារា ភុទ សុបញ្ញា អាយុ ១២ ឆ្នាំ ដែលបានជាប់ចំណាត់ថ្នាក់លេខពីរនៃការប្រកតួតកីឡា Triathlon នេះ បាននិយាយថា ខ្លួនមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានចូលរួមក្នុងការប្រកួតកីឡាប្រភេទនេះ។ កុមារាសម្បុរស្រអែមរូបនេះ បានរៀបរាប់យ៉ាងនេះថា៖«ខ្ញុំហែលទឹកផង ជិះកង់ផង និងរត់ផង គឺជាលើកទី១ ហើយសម្រាប់ខ្ញុំ។ ខ្ញុំអាចធ្វើបាន ហើយទទួលបានលេខ ២ គឺសប្បាយណាស់»។ សុបញ្ញា និយាយថា ខ្លួនបានហ្វឹកហាត់ហែលទឹក និងរត់ស្ទើររាល់ថ្ងៃមុននឹងចូលរួមប្រកួត។
សូមបញ្ជាក់ថា កុមារដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួន និងសម្ភារសិក្សា សំលៀកបំពាក់ ស្បែកជើង ព្រមទាំងសម្ភារៈសម្រាប់លេងរបស់កុមារផងដែរ។ ការប្រកួតកីឡានេះ ធ្វើឡើងជារឿងរាល់ឆ្នាំ គឺនៅថ្ងៃទី ០៤ខែតុលា។ ហើយកម្មវិធីនេះ ក្រៅពីការប្រកួតកីឡាTriathlon ក៏មានការប្រកួតកីឡា បាល់ទះ កីឡាវាយសី និងបាល់ទាត់សម្រាប់មនុស្សធំផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កុមារ
ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម