កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ច្រើន​បើ​នាំ Liverpool ជោគជ័យ
09, Oct 2015 , 11:17 am        
រូបភាព
Jurgen Klopp បានប្រកាសថា​លោក​ព្រមទៅ​ដឹកនាំ​ក្រុម​ហង្ស​ក្រហម​ជា​ផ្លូវការ​ហើយដោយ​ទទួលបាន​ប្រាក់​ពលកម្ម១៥លាន​ផោន (ជាង ២៣លាន​ដុល្លារ​អាមេរិក) ក្នុង​កិច្ចសន្យា​រយៈពេល៣ឆ្នាំ។


 
អតីត​អ្នកចាត់ការ​ទូទៅ ក្រុម Borussia Dortmund វ័យ៤៨ឆ្នាំ​រូបនេះ ត្រូវបាន​ជំនួស​កៅអី លោក Brendan Rodgers ក្រោយ​បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​បន្ទាប់ពី​ប្រកួត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ Everton កាលពី​សប្តាហ៍​មុន ដោយ​ក្នុង ៨ប្រកួត​ហង្ស​ក្រហម​រកបាន​តែ១២ពិន្ទុ​ប៉ុណ្ណោះ​ឈរ​នៅ​លំដាប់​ទី១០ក្នុង​តារាង​ក្របខណ្ឌ English Premier League។
 
សូម​រម្លឹក​បន្តិច​ថា Klopp បាន​សំរាក​ពី​បាល់ទាត់​កាលពី​អំឡុង​ខែឧសភា ក្រោយ​ដឹកនាំ Dortmund ៧រដូវ​កាល ហើយ​ជួយ​ឲ្យ​ក្រុម​នៅ​អាល្លឺម៉ង​មួយ​នេះ ងើប​ចេញពី​ពាក់កណ្ដាល​តារាង Bundesliga និង​បន្ត​ឈ្នះ​ជើងឯក​កំពូល​របស់​អាល្លឺម៉ង់២ដង និង ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង​ផងដែរ ។
 
ក្នុងការ​មក​ដឹកនាំ​Liverpool នេះ​លោក Klopp នឹង​ទទួលបាន​តម្លៃ​ពលកម្ម​ជិត៨លាន​ដុល្លារ​ក្នុង១ឆ្នាំ ហើយ​ប្រសិនបើ​លោក​អាចដឹកនាំ​ក្រុម​បាន​ពាន Premier League ឬ បាន​កៅអី​ក្នុង​ក្របខណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​នោះ លោក​នឹង​ទទួលបាន​ប្រាក់រង្វាន់ជាង៣លាន​ដុល្លារ​បន្ថែមទៀត។
 
លោក Klopp ក៏​រំពឹងថា​នឹង​នាំយក​លោក Zeljko Buvac និង​លោក Peter Krawietz ដែលជា​អតីត​ជំនួយការ​របស់គាត់ ដើម្បី​មកកាន់​ទឹកដី Anfield នេះដែរ។
 

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com