ជាតិ
ពីនេះ ពីនោះ
សេចក្ដីណែនាំពីការជ្រើសរើសជំនាញ «សង្គមវិទ្យា» សិក្សាថ្នាក់ឧត្ដមសិក្សា
× យោងតាមសៀវភៅ «មគ្គុទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា» របស់ក្រសួងអប់រំ យុវជននិងកីឡាបានផ្ដល់ការណែនាំដល់យុវជនដែលមានបំណងចង់សិក្សា ជំនាញសង្គមវិទ្យា ដូចខាងក្រោម៖
ដើម្បីសិក្សាជំនាញសង្គមវិទ្យា យុវជនត្រូវមានចំណេះដឹងមូលដ្ឋានលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ។ ក្នុងនោះផងដែរ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើកមុខជំនាញនេះនិស្សិតត្រូវសិក្សារយៈពេលបួនឆ្នាំ ស្មើនឹង១៥៨ក្រេឌីត។
ពេលបញ្ចប់បរិញ្ញាបត្រលើមុខជំនាញនេះ និស្សិតនឹងទទួលបានចំណេះដឹងពីវិទ្យាសាស្ត្រនយោបាយ ស្រាវជ្រាវវិភាគទិន្នន័យសង្គមវិទ្យា។ យល់ដឹងពីសង្គមវិទ្យាវប្បធម៌ សាសនា បរិស្ថាន សេដ្ឋកិច្ច។ យល់ដឹងពីការស្រាវជ្រាវ និងនិពន្ធក្នុងសង្គមវិទ្យា និងភាសាអង់គ្លេស។ល។
និស្សិតដែលសិក្សាជំនាញសង្គមវិទ្យា ឬបរិញ្ញាបត្រសង្គមវិទ្យា នេះអាចទៅបម្រើការងារនៅតាមអង្គភាពឬមុខនាទីដូចជា ធ្វើជាសាស្ត្រាចារ្យសង្គមវិទ្យា នៅតាមគ្រឹះស្ថានសិក្សា តាមបណ្ដាអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុននិងស្ថាប័ននានា។
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋានឧត្ដមសិក្សា
Tag:
មគ្គុទេសក៍ សម្រាប់ការជ្រើសរើសគ្រឹះស្ថានសិក្សា និង មុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com