កីឡាជាតិ
ជាតិ
ហុន ឈុន​ហេង និង សូត្រ ប៊ុន​ធី ប៉ះ​ថៃ លើស​ង្វៀន CTN សប្តាហ៍​នេះ
10, Oct 2015 , 10:00 am        
រូបភាព
ដោយ:
កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ហុន ឈុន​ហេង នឹង​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ថៃ LOUKYORT SITHPJAK ឯ​កីឡាករ សូត្រ ប៊ុន​ធី ប៉ះ​កីឡាករ​ថៃ PHITHNOY PEAK KHACARE នៅលើ​សង្វៀន CTN ក្នុង​កម្មវិធី​ប្រកួត​ក្បាច់បុរាណ​ខ្មែរ លក្ខណៈ​មិត្តភាព អន្តរជាតិ នៅ​រសៀល​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។

 
កីឡាករ​កំពស់១,៦០ម៉ែត្រ ហុន ឈុន​ហេង ទើ​ម​មាន​អាយុ១៩ឆ្នាំ មកពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ហើយ​មាន​ប្រវត្តិ​ប្រកួត ៥៩ដង ឈ្នះ៥៧ដង ចាញ់១ដង ស្មើ១ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ១២ដង តិចជាង​កីឡាករ​ជើង​ខ្លាំង​ថៃ LOUKYORT SITHPJAK ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រកួត​រហូតដល់ ៨៣ដង ឈ្នះ៦៥ដង ចាញ់១៤ដង និង​ស្មើ៤ដង​ប៉ុន្តែ​ក្នុងការ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​មាន​ចំនួន​តិចជាង កីឡាករ ហុន ឈុន​ហេង​កីឡាករ​ទាំង ២ ប្រកួត​ក្នុង​ប្រភេទ​ទំងន់ ៥១ គ.ក្រ។ 
 
ចំណែក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង សូត្រ ប៊ុន​ធី មកពី​ក្លិប​បក្សី​ស្លាប​ដែក​មាន​កំពស់ ១,៧០ម៉ែត្រ ធ្លាប់​ឆ្លងកាត់​ការប្រកួត ៥៨ដង ឈ្នះ៤១ដង ចាញ់១៦ដង ស្មើ១ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​រហូតដល់ ២២ដង នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ PHITHNOY PEAK KHACARE មាន​កំពស់ ១,៧០ម៉ែត្រ ធ្លាប់​ឆ្លងកាត់​ការប្រកួត​រហូតដល់ ៦២ដង ឈ្នះ៥១ដង ចាញ់៨ដង និង​ស្មើ៣ដង ប៉ុន្តែ​សម្រាប់​ការប្រកួត​របស់គេ​មិនដែល​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​នោះទេ កីឡាករ​ទាំង ២ នេះ​ប្រកួត​ក្នុង​ប្រភេទ​ទំងន់ ៦០គ.ក្រ៕

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com