ពីនេះ ពីនោះ
ពី​ពេលនេះ​ទៅ ឈប់​ញ៉ាំ​អាហារ​ពេលយប់
13, Oct 2015 , 12:33 pm        
រូបភាព
ដោយ: ថ្មីៗ

ការទទួល​ទាន​អាហារ មុនពេល​ចូល​គេង អាចធ្វើ​ឲ្យ​អ្នក ប្រឈមមុខ​ច្រើន ទៅនឹង​បញ្ហា​សុខភាព​នានា។



ក្រុមគ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ថា ៖

•    អ្នក​គួរតែ​ញ៉ាំ​អាហារ ឲ្យ​បាន​ឆ្អែត​ល្មម នៅពេល​ល្ងាច ជា​ទៀងទាត់ ដើម្បី​ការពារ​អ្នក មិន​ឲ្យ​ឃ្លាន​នៅពេល​យប់ រៀបនឹង​គេង។
•    ត្រូវតែ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ពេល​ថ្ងៃត្រង់ ប៉ុន្តែ កុំ​ឲ្យ​ច្រើន​ហួសហេតុ​ពេក។
•    គួរ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន ៣០ ក្រាម ក្នុងមួយពេលៗ ហើយ​ត្រូវ​បន្ថែម​អាហារ​មាន​ជាតិ​សរសៃ​ផងដែរ។ បុរស​គួរតែ​ទទួលទាន​អាហារ មាន​ជាតិ​សរសៃ​ប្រហែលជា ៣៨ ក្រាម ហើយ​ស្ត្រី​វិញ គួរតែ​ឲ្យ​បាន ២៥ ក្រាម ក្នុងមួយថ្ងៃ។
•    គេង​ឲ្យ​បាន ៧ ទៅ ៨ ម៉ោង ក្នុង​មួយយប់។
•    កុំ​ញ៉ាំ ពេល​អ្នកមើល​ទូរទស្សន៍ លេង​ហ្កេ​ម ឬ​ធ្វើការ។
•    សួរ​ខ្លួនឯង​ថា តើ​អ្នក​ពិតជា​ឃ្លាន ឬ​គ្រាន់តែ​ចង់​ញ៉ាំ កំដរ​ភាព​អផ្សុក។ បើឃ្លាន​មែន អ្នក​គួរតែ​ញ៉ាំ​ចំណី ដែលមាន​សុខភាព​ល្អ ដូចជា ផ្លែ​ប៉ោម​ជាដើម៕

អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅ​ភា​រ៉ា
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com