អន្តរជាតិ
ក្រុងឡុងដ៍ ៖ អាងហែលទឹកផ្ទាំងកញ្ចក់នឹងស្ថាបនាឡើងនៅចន្លោះអគារពីរ
×
នៅទីក្រុងឡុងដ៍ គម្រោងស្ថាបនាអាងហែលទឹកធ្វើពីកញ្ចក់នៅចន្លោះអគារពីរដែលមាន ១០ ជាន់ ត្រូវបានអាជ្ញាធរក្រុងអនុញ្ញាតហើយ។ នៅឆ្នាំ ២០១៨ អាងហែលទឹកផ្ទាំងកញ្ចក់លើអាកាសនឹងលេចចេញជារូបរាង។
នៅបីឆ្នាំខាងមុខទៀត គេនឹងអាចហែលទឹកលើលំហអាកាស កម្ពស់ ៣៥ ម៉ែត្រពីដីហើយ។ នេះគឺជាគម្រោងសាងសង់របស់ក្រុមហ៊ុន Embassy Garden នៅក្នុងសង្កាត់ថ្មី Nine Elms នៃទីក្រុងឡុងដ៍។ អាងហែលទឹកកញ្ចក់នេះមានប្រវែង ២៥ ម៉ែត្រ ជម្រៅ ១,២ ម៉ែត្រ ហើយវាគឺជាអាងហែលទឹកលើអាកាសចន្លោះអគារដំបូងបំផុតក្នុងពិភពលោក។
អាងនេះធ្វើពីកញ្ចក់សុទ្ធដែលមានកម្រាស់ ២០ សង់ទីម៉ែត្រ។ មានតែអ្នកស្នាក់នៅក្នុងអគារប៉ុណ្ណោះ ទើបអាចហែលទឹកក្នុងអាងនេះបាន ហើយដើម្បីអាចស្នាក់នៅក្នុងអគារដ៏ប្រណីតទាំងនេះ អ្នកត្រូវចំណាយប្រាក់យ៉ាងហោចណាស់ក៏ ៩៤ ម៉ឺនដុល្លារដែរ។
គំនិតបង្កើតថ្មីនេះនឹងត្រូវគេយកទៅប្រើប្រាស់នៅក្នុងគម្រោងសាងសង់នានាដូចជា សាងសង់អគារការិយាល័យ អគារពាណិជ្ជកម្ម និង appartment ប្រណីតៗជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com