អន្តរជាតិ
តើ​អ្នក​គួរប្រើ​ប្រាស់​ថ្នាំ Multivitamins ដែរឬទេ ?
13, Oct 2015 , 8:00 pm        
រូបភាព
ដោយ: ធីតា

មនុស្សពេញវ័យ​រហូត​ដល់ ២/៣ ប្រើប្រាស់​ឱសថ​ជំនួយ​ជីវជាតិ​បន្ថែម​ជាប្រចាំ។ បើសិនជា​អ្នក​បរិភោគ​អាហារ​ដែលមាន​លំនឹង អ្នក​មិនចាំបាច់​ប្រើប្រាស់​ឱសថ​បន្ថែម​ជាតិ​វីតាមីន​ទៀត​ទេ នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​មួយរូប ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Forbes ។



នៅក្នុង​ការសិក្សា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អំពី​ការប្រើប្រាស់​ឱសថ​វីតាមីន​ចម្រុះ​បាន​បង្ហាញថា ឱសថ​ប្រភេទ​នេះ​នាំ​ឲ្យ​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺភ្នែកឡើងបាយ។ ការសិក្សា​មួយ​ដែល​បាន​ប្រើប្រាស់​ទិន្នន័យ​របស់​វិទ្យាស្ថាន​សុខាភិបាល​ជាតិ និង​ការត្រួតពិនិត្យ​ចំណីអាហារ​ធ្វើឡើង​ក្នុង​រវាង​ឆ្នាំ ១៩៨៨ និង ១៩៩៤ ។ បើតាម​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​សម្ភាស​មនុស្ស​មាន​អាយុ​លើសពី ៤០ ឆ្នាំ។ នៅក្នុង​ពេលនោះ ៤៥% នៃ​អ្នក​ត្រូវបាន​សម្ភាសន៍ បាន​ប្រើប្រាស់​ឱសថ Multivitamin ក្នុង​រយៈពេល ៣០ ថ្ងៃ​ចុងក្រោយ។ វា​គឺជា​ថ្នាំ​វីតាមីន​ចម្រុះ បូកផ្សំ​ទាំង​ជាតិ​រ៉ែ​ចម្រុះ​ផងដែរ។ នៅក្នុង​ការសិក្សា​នេះ ស្ត្រី​មួយក្រុម​បាន​ប្រើប្រាស់​ឱសថ​វីតាមីន​ចម្រុះ​លើសពី​បី​ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com