អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទ័ពអាកាសអ៊ីរ៉ាក់កម្ទេចក្បួនរថយន្តមេក្រុមរដ្ឋឥស្លាម
11, Oct 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រុម​ទាហាន​អ៊ីរ៉ាក់​​បាន​អះអា​ងថា​​កង​កម្លាំង​ជើង​អាកាស​ខ្លួនបាន​កម្ទេច​ក្បួនរថយន្តរបស់មេដឹកនាំក្រុមរដ្ឋឥស្លាម​ Abu Bakr al-Baghdadi នៅថ្ងៃនេះ។ ប៉ុន្តែ​ក្រុមយោធា​មិនបាន​បញ្ជាក់​ច្បាស់ថា​តើ​មេដឹកនាំកំពូល​ក្រុមភេរវជនរដ្ឋឥស្លាម​ខាងលើ​នេះ​នៅក្នុង​រថយន្តនោះដែរ​ឬយ៉ាងណាឡើយ។ ជីវិត​របស់មេដឹកនាំក្រុមនេះកំពុងស្ថិតក្នុងភាព​ស្រពេច​ស្រពិលនៅឡើយ។ នេះបើយោងតាមសារព័ត៌​មាន​ Al Jazeera។ 


ទាហានអ៊ីរ៉ាក់នៅថ្ងៃនេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយបញ្ជាក់​ពីជ័យ​ជម្នះរបស់ខ្លួនដែលកម្ទេច​ក្បួនរថយន្តរបស់​មេដឹកនាំកំពូល​ក្រុមរដ្ឋឥស្លាម​បានជោគជ័យ។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​​របស់ក្រុមយោធា កងកម្លាំងជើងអាកាស​អ៊ីរ៉ាក់​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​លួច​វាយ​ឆ្មក់​លើ​ក្បួន​រថយន្តក្រុម​ភេរវជន​នេះ​នៅថ្ងៃ​អាទិត្យដែរ។

យ៉ាងណាក៏ដោយ ទាហានអ៊ីរ៉ាក់​មិនបាន​បញ្ជាក់​ច្បាស់​ថា​ជោគវាសនាប្រមុខ​ក្រុមរដ្ឋឥស្លាម​នេះ​យ៉ាងណានោះទេ តែគេជឿជាក់​ថា​ Baghdadi នៅក្នុងរថយន្តពិតប្រាកដមែន។ ការ​ស្ទាក់​វាយ​ប្រហារ​នេះ​កើតឡើង​នៅពេល​ដែល​ក្បួនរថយន្ត​នេះ​ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង​ Karabla ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រជុំមេបញ្ជាការយោធា​របស់ក្រុមរដ្ឋឥស្លាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com