កីឡាជាតិ
កែវ រំ​ចង់ នឹង​ប៉ះ​ជើង​ខ្លាំង​ថៃ ក្នុង​កម្មវិធី Thai Fight នៅ​វៀតណាម
15, Oct 2015 , 7:39 pm        
រូបភាព
ដោយ:
 
 
កីឡាករ កែវ រំ​ចង់ ជា​កីឡាករ​កម្ពុជា​តែមួយគត់ ដែល​នឹង​ទៅ​ចូលរួម​ប្រកួត Thai Fight នៅ​វៀតណាម ថ្ងៃទី២៤ ខែតុលា ខាងមុខនេះ។ នៅក្នុង​ការប្រកួត​នេះដែរ កីឡាករ កែវ រំ​ចង់ នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ Iquezang Kor Rungthanakeat ដែល​ធ្លាប់​យកឈ្នះ​កីឡាករ​ជួរមុខ​កម្ពុជា ពេជ្រ សីហា និង វង្ស ណ​យ។

 
«ការប្រកួត Thai Fight នៅ​វៀតណាម​ម្តងនេះ កីឡាករ កែវ រំ​ចង់ នឹង​ប៉ះ កីឡាករ​ថៃ ហើយ​ខ្ញុំ​សង្ឃឹម និង​រំពឹង​យ៉ាង​មុតមាំ​ថា រំ​ចង់ នឹង​យកឈ្នះ​លើ​កីឡាករ​ថៃ​រូបនេះ វា​ជា​លើក​ទី២ហើយ​សម្រាប់ រំ​ចង់ ពេលនេះ​គេ​បាន​ត្រៀមខ្លួន​រួចហើយ ទោះបី​កាលពី​លើក​មុន ក្នុង​កម្មវិធី Thai Fight នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ កីឡាករ កែវ រំ​ចង់ បាន​សន្លប់​ក្រោម​កណ្តាប់​ថៃ​នៅក្នុង​ទឹក​ទី២ ដោយសារ​គេ​មិនដឹង​ពី​លក្ខ​ខ័​ណ្ឌ​នៃ​ការប្រកួត និង​មិនបាន​ត្រៀមខ្លួន»។ នេះ​បើ​យោងតាម លោក កែវ សំអាង គ្រូបង្វឹក​កីឡាករ កែវ រំ​ចង់ បាន​ប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ។
 
លោកគ្រូ​បង្វឹក​ម្នាក់នេះ​បានឱ្យដឹង​ទៀតថា កីឡាករ កែវ រំ​ចង់ ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​បច្ចេកទេស​ខ្ពស់​ក្នុង​ការប្រកួត ខណៈពេល​គេ​ជា​កីឡាករ​ដែល​កំពុងមាន​ឈ្មោះ​ល្បី និង​ជា​កិ​ឡាករ​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​ទើប​គណៈកម្មការ​រៀបចំ​ការប្រកួត Thai Fight សម្រេច​ឱ្យគេ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ។ 
 
ការប្រកួត Thai Fight ម្តងនេះ​ជាការ​ប្រកួត​លក្ខណៈ​មិត្តភាព ប៉ុន្តែ​ប្រសិនបើ កីឡាករ កែវ រំ​ចង់ ឈ្នះ​ក្នុង​ការប្រកួត គេ​នឹងមាន​ឱកាស​ចូល​រូ​ម​ប្រកួត​វិលជុំ Thai Fight នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ៕
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com