អន្តរជាតិ
ចំនួនមហាសេដ្ឋីនៅចិនមាន៥៩៦នាក់ ឯអាមេរិកមាន៥៣៧នាក់
× ជាលើកដំបូង ចិនបានក្លាយជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ ក្រោយវ៉ាដាច់ សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ប្រទេសចិនមានការ កើនឡើងមហាសេដ្ឋីប្រាក់ពាន់លានប្រមាណ២៤២នាក់បន្ថែម ដែលករណីនេះបាននាំឲ្យចំនួនមហាសេដ្ឋីក្នុងប្រទេសចិនកើនដល់៥៩៦នាក់ ខណៈសហរដ្ឋអាមេរិកមានប្រមាណតែ៥៣៧នាក់។
‹‹ទោះមានការបញ្ហាសេដ្ឋកិច្ចខ្លះក៏ដោយ ចំនួនមហាសេដ្ឋីក្នុងប្រទេសចិនមានការកើនយ៉ាងឆាប់រហ័ស និងមានទ្រព្យសម្បត្តិរាប់ពាន់លាន គឺមានលុយច្រើនជាងប្រទេសមួយចំនួនទៅទៀត›។ នេះបើយោងតាម Hurun Report ដែលបានធ្វើស្ថិតិលើចំនួនមហាសេដ្ឋីក្នុងប្រទេសចិន។
របាយការណ៍បន្ថែមថា ស្ថាបនិកក្រុមហ៊ុនAlibaba លោក Jack Ma ដែលធ្លាប់ជាប់ជាមហាសេដ្ឋីលំដាប់ទី១ បានធ្លាក់មកត្រឹមលេខ២ ជាមួយទ្រព្យសម្បត្តិ២២ពាន់លានដុល្លារ ចំណែកលេខ១ បានទៅប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Dalian Wanda លោក Wang Jianlin ដែលមានទ្រព្យសម្បត្តិសរុប៣៤.៤ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ របាយការណ៏ដដែលបន្តថា ក្រុមមហាសេដ្ឋីចិនបានព្យាយាមលាក់បាំងទ្រព្យសម្បត្តិពិតប្រាកដរបស់ពួកគេពីភ្នែកអាជ្ញាធរចិន។ មានតែមហាសេដ្ឋីប្រមាណ៥០% ដែលគេបានដឹងពីចំនួនពិត ឯប្រមាណ១៥% លាក់ពីភ្នែកសាធារណជន៕
© រក្សាសិទ្ធិដោយ thmeythmey.com