ពីនេះ ពីនោះ
តើពាក្យ «វាគ្មិន, វាលគ្មិន» មួយណាត្រូវ?
× នៅមានមនុស្សមួយចំនួននៅតែសរសេរពាក្យទាំងពីរនេះ ដោយមិនដឹងថាមួយណាត្រូវ ឬពាក្យមួយណាខុសនៅឡើយទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺសរសេរជា«វាគ្មិន» ជាគុណនាម មានន័យថា ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ។ បើជានាម មានន័យថា អ្នកឈ្លាសសម្តី, អ្នកមានសម្តីថ្វីមាត់, អ្នកពូកែសម្តី។ ឧទាហរណ៍៖ សូមលោកថ្លែងការណ៍ចុះ ព្រោះលោកជាវាគ្មិនមានល្បីណាស់។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com