ពីនេះ ពីនោះ
ស្កា​តូច​រស់​នៅតាម​តំបន់​ព្រៃ​ល្បោះ មាត់​ស្ទឹង និង​ទន្លេ​ក្បែរ​ភូមិ
17, Oct 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ស្កា​តូច​ជា​ប្រភេទ​ស្កា​ដែលមាន​មាឌតូច ខ្លួន​ទាំងមូល​សម្បុរ​ត្នោត​ចាស់ រីឯ​ក្បាល​ភាគច្រើន​មាន​ពណ៌​ក្រហម ឬ​ត្នោត។ រោម​មាន​ពណ៌​ស និង​ខ្មៅ​ឆ្លាស់គ្នាមួយៗ ជើងមាន​សម្បុរ​ដូច​ខ្លួន ជួនកាល​ក្រ​ម៉ៅ​ជាង ហើយ​កន្ទុយ​មាន​ប្រវែង២/៣នៃ​ក្បាល-ដងខ្លួន ចំណែកឯ​សត្វ​ញី​មាន​ដោះ ៣គូ។

 
ជីវសាស្ត្រ៖ ស្កា​តូច​នេះ​ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រៃ​ល្បោះ មាត់​ស្ទឹង និង​ទន្លេ​ក្បែរ​ភូមិ និង​គេ​តែងតែ​ឃើញ​វា​រត់​កាត់​ផ្លូវ​នៅពេល​ថ្ងៃ។ សត្វ​នេះ​រក​ចំណី​ទាំងយប់​ទាំង​ថ្ងៃ​នៅលើ​ដី ហើយ​កម្រ​ឡើងដើមឈើ ច្រមុះ​របស់​វា​អាច​ស្រង់ក្លិន​បានល្អ ហើយ​អាច​តាមដាន​សត្វ​ជា​ចំណី​រហូតដល់​រូង។ ចំណី​របស់​វា​មានដូចជា កណ្តុរ សត្វ​ស្លាប កង្កែប ក្តាម សត្វល្អិត និង​ពស់វែក។ សត្វ​ញី​អាច​កើតកូន​បាន​ពី ២-៤ក្បាល ហើយ​រយៈពេល​ពពោះ​គឺ ៦សប្តាហ៍។ 
 
រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាននៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ទីជម្រក​សមស្រប ប៉ុន្តែ​លើកលែងតែ​តំបន់​ព្រៃស្រោង។ វា​មាន​ផងដែរ​នៅ​ប្រទេស​ម៉ាឡេស៊ី កៅស៊ូ​ម៉ា​ត្រា និង​កោះ​បរ​ណេ​អូ។ 

ស្ថានភាព​អភិរក្ស៖ ស្កា​តូច​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។ 

© រក្សាសិទ្ធិដោយ thmeythmey.com